លោក ពេជ្រ ស្រស់៖ ការបន្ថយរយៈពេលជួលដីសម្បទាន៩៩ឆ្នាំមកនៅត្រឹម៥០ឆ្នាំជារឿងល្អប្រសើរ

សំឡេង ១១:១៦
លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា
លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា @RFI

រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច បានអះអាងនៅចំពោះ​មុខ​ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅព្រឹក​មិញថា តាមរយៈសេចក្តីព្រាងច្បាប់ថ្មី ការ​ផ្តល់​ដីសម្បទាន​សេដ្ឋកិច្ច​រយៈពេលវែង​រហូតដល់​​៩៩​ឆ្នាំកន្លង​មក​ គឺត្រូវ​កាត់​បន្ថយមក​នៅត្រឹម​៥០ឆ្នាំ​វិញយ៉ាងយូរ។ លោក ពេជ្រ ស្រស់ សមាជិក​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ ដែល​ម្ចាស់​សំណួរទៅកាន់​លោក អូន ព័ន្ធ​មុនីរ័ត្ន គឺជាភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​RFI នៅ​រាត្រីនេះ។ លោក ពេជ្រ ស្រស់ ជាប្រធានគណបក្សយុវជនកម្ពុជា បាន​ស្វាគមន៍​ការ​កាត់​បន្ថយ​រយៈ​ពេល​ផ្តល់​ដីសម្បទាននេះ។