កូវីដ១៩ ធ្វើឲ្យការបរិច្ចាគឈាមឆ្នាំនេះធ្លាក់ចុះគួរឲ្យព្រួយបារម្ភ

សំឡេង ០៨:០៦
ការបរិច្ចាគឈាម
ការបរិច្ចាគឈាម © សហការី

ការទទួលបាននូវការបរិច្ចាគឈាមពីអ្នកស្ម័គ្រចិត្តបានធ្លាក់ចុះគួរឲ្យព្រួយបារម្ភនៅក្នុងដំណាក់កាលនៃជំងឺកូវីដ១៩នេះ។ មជ្ឈមណ្ឌលជាតិផ្តល់ឈាម តែងតែទទួលបានឈាមពីអ្នកស្ម័គ្រចិត្ត ដោយមិនគិតកម្រៃ តាមរយៈយុទ្ធនាការរៀបចំដើម្បីប្រមូលឈាមពីអ្នកស្ម័គ្រចិត្ត តាមស្ថាប័នរដ្ឋ និងឯកជននានា។ ប៉ុន្តែការអនុវត្តតាមវិធានការរក្សាគម្លាតសង្គម និងការមិនចេញពីផ្ទះរបស់ប្រជាពលរដ្ឋ បានធ្វើឲ្យការផ្តល់ឈាមឆ្នាំនេះ មានការធ្លាក់ចុះ។ ប្រឈមនឹងបញ្ហានេះ មជ្ឈមណ្ឌលជាតិផ្តល់ឈាមបានអនុវត្តន៍យុទ្ធសាស្ត្រថ្មី ដោយចុះទៅដល់ទីកន្លែងណាមួយ ដើម្បីទទួលយកការផ្តល់ឈាមដោយការស្ម័គ្រចិត្ត។