នៅក្នុងបរិបទកូវីដ១៩ តើការចរចាតម្លើងប្រាក់ឈ្នួលកម្មករគួររក្សានៅដដែលឬមានការប្រែប្រួល?
ចុះផ្សាយនៅថ្ងៃ៖
សំឡេង ១១:៣១
រដូវកាលចរចាតម្លើងប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និយោជិត នៃវិស័យវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើង បានមកដល់ហើយ ដោយនឹងចាប់ផ្តើមពីខែកក្កដាខាងមុខទៅ។ ក៏ប៉ុន្តែរដូវកាលចរចាប្រាក់ឈ្នួលនៅឆ្នាំនេះ ជួនគ្នានឹងរដូវកាលនៃវិបត្តិកូវីដ១៩ ជាហេតុនាំឲ្យមានការលើកឡើងថា តើការចរចា តម្លើងប្រាក់ឈ្នួល ដែលជាទម្លាប់ជារៀងរាល់ឆ្នាំ អាចនឹងប្រព្រឹត្តទៅដោយរលូនឬត្រូវខកខាន ខណៈដែលភាគីកម្មករ និយោជិត និងភាគីនិយោជក សុទ្ធតែរងរបួសផ្នែកសេដ្ឋកិច្ចដោយសារកូវីដ១៩ទាំងអស់គ្នា។