កូវីដ១៩៖ អ្នកធ្វើការតាមសណ្ឋាគារ និងផ្នែកសេវាទេសចរណ៍ ចាប់ផ្តើមត្អូញពីបញ្ហាជីវភាព

សំឡេង ០៧:៤៥
អ្នកធ្វើការនៅសណ្ឋាគារ និងសេវាទេសចរណ៍ផ្តើមត្អូញពីបញ្ហាជីវភាព
អ្នកធ្វើការនៅសណ្ឋាគារ និងសេវាទេសចរណ៍ផ្តើមត្អូញពីបញ្ហាជីវភាព © សហការី

អ្នកធ្វើការនៅសណ្ឋាគារ ទីភ្នាក់ងារទេសចរណ៍ ដែលបានបាត់បង់ការងារដោយសារកូវីដ១៩ បានត្អូញពីបញ្ហាជីវភាព អ្នកខ្លះថាលំបាកខ្លាំងដោយសារត្រូវបង់ប្រាក់ឲ្យធនាគារ។ អ្នកធ្វើការក្នុងសេវានេះ ផ្តើមតវាសុំប្រាក់ឧបត្ថម្ភពីរដ្ឋនិងក្រុមហ៊ុន ដូចជាបុគ្គលិកណាហ្គាវើលដ៍ ជាដើម​។ ត្រឹមចុងខែឧសភាមន្រ្តីថាអ្នកធ្វើការក្នុងឧស្សាហកម្មទេសចរណ៍ជាង៤ម៉ឺននាក់ បានបាត់បង់ការងារ។