លោក ហង្ស ពុទ្ធា៖ «សន្លឹកឆ្នោតប្រមាណជា ២២លានសន្លឹក នឹងត្រូវបំផ្លាញចោលទាំងអស់»

សំឡេង ០៩:១០
លោក ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គ.ជ.ប
លោក ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គ.ជ.ប © គ.ជ.ប

គណៈកម្មាធិការជាតិរៀបចំាការបោះឆ្នោត(គ.ជ.ប) បានជូនដំណឹងនៅថ្ងៃសុក្រនេះថា នៅថ្ងៃទី២៤ខែមិថុនា សប្តាហ៍ក្រោយ គ.ជ.ប នឹងធ្វើការបំផ្លាញសន្លឹកឆ្នោត ដែលប្រើប្រាស់រួច ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ និងការបោះឆ្នោតសកលកន្លងមក នៅឆ្នាំ២០១២ ឆ្នាំ២០១៣ ឆ្នាំ២០១៤ និងឆ្នាំ២០១៧ រួមនឹងឯកសារចាស់ៗ១ចំនួនទៀត នៅក្នុងខណ្ឌទួលគោករាជធានីភ្នំពេញ។ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ថ្លែងថា សន្លឹកឆ្នោត ដែលប្រើប្រាស់រួចនៃការបោះឆ្នោតទាំង៤លើកខាងលើ នឹងត្រូវបំផ្លាញទាំងអស់ ដោយមិនមានបន្សល់ទុកជានិមិត្តរូប១សន្លឹកឡើយ។