មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន បន្តផ្តល់ការព្យាបាលដោយឥតគិតថ្លៃ ទោះប្រឈមនឹងកូវីដ១៩

សំឡេង ០៨:១១
មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន បន្តផ្តល់ការព្យាបាលដោយឥតគិតថ្លៃ ទោះប្រឈមនឹងកូវីដ១៩
មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន បន្តផ្តល់ការព្យាបាលដោយឥតគិតថ្លៃ ទោះប្រឈមនឹងកូវីដ១៩ © សហការី

មជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុន ដែលមានទីតាំងក្បែជើងភ្នំឧត្តុង្គ នៅតែបន្តផ្តល់ការព្យាបាលជំងឺដល់កុមារនិងប្រជាពលរដ្ឋកម្ពុជាដោយឥតគិតថ្លៃ ក្នុងអំឡុងពេលនៃវិបត្តិដែលបង្កឡើងដោយជំងឺកូវីដ១៩។ ជាពិសេសទាក់ទងនឹងជំងឺមហារីក ការវះកាត់ដុំពកក និងដុំគីសក្នុងស្បូនជាដើម។ ប៉ុន្តែក្នុងគ្រាដ៏លំបាកនេះ មជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុន ដែលវិវត្តន៍ខ្លួនមកពីអង្គការសប្បុរសធម៌ជប៉ុនមួយនេះ កំពុងបើកយុទ្ធនាការរៃអង្គាស់ថវិការ «១០០០០៛» ក្នុងមួយខែ ដើម្បីជួយសង្គ្រោះកុមារកម្ពុជាពីជំងឺមហារីក។