កម្ពុជា សេដ្ឋកិច្ច

លោក ប៉ែន សុវិជាតិ៖ កម្ពុជាត្រូវរក្សាទីផ្សារដែលមានស្រាប់ និងបើកទីផ្សារសំខាន់ៗបន្ថែមទៀត ក្រោយកូវីដ១៩

អគារនានាក្នុងទីក្រុងភ្នំពេញ (រូបភាពតំណាង)
អគារនានាក្នុងទីក្រុងភ្នំពេញ (រូបភាពតំណាង) @Internet

នៅក្នុងកិច្ចពិភាក្សាស្តីពីការរៀបចំខ្លួនរបស់កម្ពុជា ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញក្រោយបញ្ចប់ការរីករាតត្បាតជំងឺកូវីដ១៩ នាព្រឹកថ្ងៃសុក្រនេះ ដោយរាជបណ្ឌិតសភាកម្ពុជា លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ប្រទេសកម្ពុជាយើងត្រូវចាប់ផ្តើមពីការ ឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ផលិតផលនៅក្នុងស្រុក និងរក្សាទីផ្សារ ដែលកម្ពុជាមានស្រាប់។ ក្រៅពីនេះ លោក ប៉ែន សុវិជាតិ បញ្ជាក់ថា កម្ពុជានឹងបើកច្រកទីផ្សារសំខាន់ៗផ្សេងទៀត ជាមួយប្រទេសចិន កូរ៉េខាងត្បូង និងប្រទេសមួយចំនួនទៀត តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសទាំងនោះ។

ផ្សាយពាណិជ្ជកម្ម

សូមស្តាប់ប្រសាសន៍របស់ លោក ប៉ែន សុវិជាតិ៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI