អ្នកភូមិខ្លះនៅភ្នំពេញកំពុងព្រួយបារម្ភទឹកលិចចូលផ្ទះ នារដូវភ្លៀងធ្លាក់មកដល់
ចុះផ្សាយនៅថ្ងៃ៖
សំឡេង ០៨:១៧
មិនខុសពីឆ្នាំមុនៗទេ! នៅដើមរដូវវស្សាឆ្នាំនេះតំបន់មួយចំនួននៅទីក្រុងភ្នំពេញត្រូវរងជំនន់ទឹកភ្លៀងជាថ្មីទៀត។ កំណាត់ផ្លូវតូចធំជាច្រើនតែងតែលិចលង់ក្រោមជំនន់ទឹកភ្លៀង ខណៈដែលកន្លែងខ្លះទៀត ទឹកភ្លៀងលាយឡំនឹងទឹកលូស្អុយ បានហូរចូលផ្ទះប្រជាពលរដ្ឋ។ បញ្ហានេះបានធ្វើឲ្យប្រជាជនក្រីក្រមួយចំនួនដែលរស់នៅជិតតំបន់អភិវឌ្ឍកំពុងជួបផលវិបាកយ៉ាងខ្លាំង។