លោក សុខ ឥសាន៖ ការសម្ពោធអគារស្នាក់ការថ្មីនិងខួបបក្សកាន់អំណាចនៅឆ្នាំនេះ មិនរៀបចំធំដុំទេដោយសារកូវីដ១៩

សំឡេង ១០:១៨
លោក សុខ ឥសាន
លោក សុខ ឥសាន @RFI

នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០នេះ គណបក្សប្រជាជនកម្ពុជានឹងបើកសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវអគារស្នាក់ការថ្មីរបស់ខ្លួនជាមួយការរំលឹកខួប៦៩ឆ្នាំនៃការបង្កើតគណបក្ស។ ប៉ុន្តែពិធីទាំងពីរនេះ ត្រូវបានលោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានគូសបញ្ជាក់ថា មិនរៀបចំដុំធំដែលមានមហាជនចូលរួមច្រើនឡើយ ដោយសា​រតែខ្លាចមានការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩។ បើតាមលោកសុខ ឥសាន គណបក្សប្រជាពលកម្ពុជានឹងគ្រាន់រៀបចំឱ្យពិធីបែបសាសនា ប្រពៃណីបន្តិចបន្តួចតែប៉ុណ្ណោះ។