ទស្សនៈផ្ទុយគ្នាកំពុងកើតឡើង ខណៈរដ្ឋាភិបាលកម្ពុជាកាត់បន្ថយថវិកាជាតិប្រមាណ៥០%

សំឡេង ១២:៥០
ទង់ជាតិកម្ពុជា (រូបតំណាង)
ទង់ជាតិកម្ពុជា (រូបតំណាង) @Internet

ទស្សនៈផ្ទុយគ្នាកំពុងកើត​ឡើង​រវាង​អ្នក​សេដ្ឋកិច្ចនៅក្រៅរដ្ឋាភិបាល និងមន្ត្រីរដ្ឋាភិបាល​កម្ពុជា​ចំពោះ​ការ​កាត់​បន្ថយការចំណាយ​ថវិកាជាតិនៅពេលប្រទេសកម្ពុជាកំពុងជួបវិបត្តកូវី១៩។ នៅចំពោះ​មុខ​វិបត្តិសកលនេះ រដ្ឋាភិបាលកម្ពុជា​​បាន​កាត់​បន្ថយ​កញ្ចប់​ថវិកាជាតិ​ដែល​គ្រោងជិត៨ពាន់លានដុល្លារក្នុង​មួយឆ្នាំនោះ មកនៅសល់តែជិត៤ពាន់​លានដុល្លារ​ចាប់ពីឆ្នាំនេះរហូតដល់ឆ្នាំ២០២៣។ សម្រាប់​មេដឹកនាំ​គណបក្សប្រឆាំង​ដែល​នៅក្រៅ​ប្រទេស បានហៅនយោបាយនេះថា​«ដើរ​បញ្ច្រាសទិស »តែមន្ត្រី​រដ្ឋាភិបាល​បាន​ការពារគោលនយោបាយនេះថា​សមស្របទៅនឹងស្ថានភាព​បច្ចុប្បន្ន។