លោក វន់ ពៅ៖ ខ្ញុំចង់ឃើញអាជ្ញាធរខេត្តព្រះសីហនុរៀបចំកន្លែងលក់ដូររបស់អាជីវករឲ្យត្រឹមត្រូវ ជាជាងបណ្តេញចេញ
ចុះផ្សាយនៅថ្ងៃ៖
សំឡេង ១០:០១
អាជីវករលក់ដូរតាមដងផ្លូវប្រមាណ២០០នាក់នៅខេត្តព្រះសីហនុបានផ្ទុះការតវ៉ាកាលពីម្សិលមិញ បន្ទាប់ពីអាជ្ញាធរខេត្តទេសចរណ៍មួយនេះហាមឃាត់ការលក់ដូរតាមដងផ្លូវតទៅទៀតក្រោមហេតុផលខូចសណ្តាប់ធ្នាប់សាធារណៈ និងបរិស្ថាន។ ប៉ុន្តែលោក វន់ ពៅ បានហៅចំណាត់ការរបស់អាជ្ញាធរបែបនេះថាមិនត្រឹមត្រូវទេ។ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធរូបនេះ ចង់ឃើញអាជ្ញាធរខេត្តព្រះសីហនុរៀបចំកន្លែងលក់ដូររបស់អាជីវករឲ្យត្រឹមត្រូវជាជាងការបណ្តេញចេញបែបនេះ។