លោក ហ៊ុន សែន លើកទឹកចិត្តឲ្យធនាគាររឹបអូសទ្រព្យសម្បត្តិអ្នកដែលជឿតាមការញុះញង់មិនសងធនាគារ
ចុះផ្សាយនៅថ្ងៃ៖
នៅក្នុងពិធីប្រកាសអនុវត្តន៍កម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋ មានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ១៩ នាព្រឹកថ្ងៃពុធនេះ នៅវិមានសន្តិភាពដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសលើកទឹកចិត្តឲ្យធនាគារមានការរឹបអូសទ្រព្យសម្បត្តិអ្នកខ្ចីប្រាក់ធនាគារណា ដែលជឿតាមការឃោសនាមិនឲ្យសងប្រាក់ធនាគារ និងបំផុសឲ្យនាំគ្នាទៅដកលុយពីធនាគារនៅអំឡុងពេលកូវីដ១៩នេះ។ការថ្លែងរបស់លោក លោក ហ៊ុន សែន ត្រូវគេគិតថា ទំនងជាសំដៅទៅលើមេដឹកនាំគណបក្សប្រឆាំង ដែលកន្លងមកធ្វើការអំពាវនាវ កុំឲ្យប្រជាពលរដ្ឋខ្មែរដែលជាកូនបំណុល កុំសងប្រាក់ធនាគារ និងមីក្រុហិរញ្ញវត្ថុ និងបំផុសឲ្យមានការដកប្រាក់ពីធនាគារ។
សូមស្ដាប់ប្រសាសន៍របស់ លោក ហ៊ុន សែន៖
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ