លោក ឡុង កុសល៖ តំបន់អង្គរនឹងមានសោភ័ណភាពល្អប្លែក នៅពេលការស្ដារសម្បទាទេសចរណ៍បិទបញ្ចប់
ចុះផ្សាយនៅថ្ងៃ៖
សំឡេង ១០:៤៦
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្ដរជាតិ RFI នាថ្ងៃនេះ គឺលោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា។ អាជ្ញាធរជាតិអប្សរា បាននិងកំពុងបន្តការងាររបស់ខ្លួនក្នុងការរុះរើតូបលក់ដូរក៏ដូចជាសំណង់នានានៅខាងលិចប្រាសាទអង្គរវត្ត។ បើតាមលោក ឡុង កុសល ការងារនេះដែលសម្រេចបានជាង៧០ភាគរយរួចមកហើយ ធ្វើឡើងក្នុងគោលដៅរៀបចំឲ្យប្រសើរឡើងវិញនូវទេសភាពនៃតំបន់អង្គរ។ ដ្បិតតែប្រជាពលរដ្ឋលែងអាចលក់ដូរនៅទីតាំងចាស់ ប៉ុន្តែលោក ឡុង កុសល បញ្ជាក់ថា អាជ្ញាធរបានរៀបចំទីតាំងថ្មីសម្រាប់ប្រជាពលរដ្ឋលក់ដូរ មិនឲ្យពលរដ្ឋខាតបង់ឬបាត់ចំណូលដោយសារការរុះរើនេះឡើយ។