បទយកការណ៍
នាយកសាលាឆ្នើមទូទំាងប្រទេសលោកគ្រូ ប៉ិច ឈឿត អូសទាញសិស្សនៅជនបទឲ្យមករៀន
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:៥៦
លោកគ្រូ ប៉ិច ឈឿត ជានាយកវិទ្យាល័យពេជ្រចិន្តា ក្នុងខេត្តបាត់ដំបង ជាប់ព្រំដែនថៃ ត្រូវបានក្រសួងអប់រំជ្រើសរើសជានាយកសាលាឆ្នើមទូទំាង ទទួលពាន់រង្វាន់លេខ១សម្តេចតេជោឆ្នាំ២០១៨-២០១៩។ មានកក្តាជាច្រើនសម្រាប់ការវាយតម្លៃជានាយកសាលាឆ្នើម។ ប៉ុន្តែស្នា ដៃលេចធ្លោរបស់លោកនាយកវ័យ៣៧ឆ្នាំ គឺគាត់បានជោគជ័យ ក្នុងការកាត់បន្ថយអត្រាបោះ បង់ការសិក្សារបស់សិស្សនៅក្នុងសហគមន៍ពី៤៨% មកនៅត្រឹម១ឬ២%ប៉ុណ្ណោះ។