ស្ថានភាពកូវីដ១៩បច្ចុប្បន្ន និងគុណភាពសិក្សាតាមអនឡាញទាប តើគេអាចបើកសាលាឡើងវិញមុនកាលកំណត់បានឬទេ?

សំឡេង ១១:៥៩
រូបភាព៖ បន្ទប់ថ្នាក់រៀនក្នុងពេលវិស្សមកាលមុនកាលកំណត់ ដោយសារករណីកូវីដ១៩
រូបភាព៖ បន្ទប់ថ្នាក់រៀនក្នុងពេលវិស្សមកាលមុនកាលកំណត់ ដោយសារករណីកូវីដ១៩ REUTERS - STRINGER

ឥទ្ធិពល​នៃ​ការ​ឆ្លង​រាត​ត្បាត​មេរោគ​កូវីដ១៩ បាន​រុញ​ឲ្យ​ការ​សិក្សា​នៅ​ប្រទេស​កម្ពុជា ធ្លាក់​ទៅ​ក្នុង​ស្ថាន​ភាព​មួយ​មិន​ច្បាស់​លាស់ បើ​ទោះ​ណា​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​មួយ​នេះ បាន​បើក​ឲ្យ​មាន​ការ​បង្រៀន និង​រៀន​តាម​អន​ឡាញ​ក៏​ដោយ​។ ធៀប​ទៅ​នឹង​ប្រទេស​ដទៃ ក្នុង​តំបន់​និង​ពិភព​លោក កម្ពុជា​មិន​ដែល​មាន​ទំលាប់​ធ្វើ​ការ​សិក្សា​ពី​ចំងាយ​ឡើយ ជា​ហេតុ​ធ្វើ​ឲ្យ​គុណ​ភាព​នៃ​ការ​សិក្សា​មាន​ការ​ធ្លាក់​ចុះ​ខ្លាំង អាណា​ព្យាបាល​សិស្ស​មាន​ការ​ព្រួយ​បារម្ភ ហើយ​អ្នក​តាម​ដាន​សង្គម​ទទូច​ឲ្យ​រដ្ឋា​ភិបាល​មាន​ការ​ពិចារណា ក្នុង​ការ​បើក​សាលារៀន​ឡើង​វិញ​មុន​កាល​កំណត់ ដោយ​អនុវត្ត​តាម​វិធាន​សុខាភិបាល​ឲ្យ​បាន​ត្រឹម​ត្រូវ​ជា​ប្រចាំ​។