អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោក ពុយ គា ៖ កូវីដ១៩ជាឱកាសដែលពលរដ្ឋខ្មែរងាកមករកសេវាសុខាភិបាលក្នុងស្រុក ខណៈមន្ទីរពេទ្យស្តង់ដារអន្តរជាតិត្រូវបានបង្កើតឡើង

សំឡេង ០៩:២៦
លោក ពុយ គា ជាទីប្រឹក្សាជាន់ខ្ពស់មន្ទីរពេទ្យ The Prestige Hospital
លោក ពុយ គា ជាទីប្រឹក្សាជាន់ខ្ពស់មន្ទីរពេទ្យ The Prestige Hospital © ពុយ គា
ដោយ៖ អ៊ឹង ប៊ុនថន

ស្របពេល​​ព្រំដែន​​ប្រទេស​ជិត​​ខាង​​កម្ពុជា​​ត្រូវ​បាន​​បិទ​​ដោយ​សារ​តែ​ជំងឺ​កូវីដ​១៩​នេះ ប្រជាពលរដ្ឋ​ខ្មែរ​​ដែលនិយម​ទៅ​រកសេវា​ព្យាបាល​ឬ​ពិនិត្យ​សុខភាព​នៅក្រៅ​​ប្រទេស​ជាច្រើន​ត្រូវ​បាន​ខកខាន​។ ​ហេតុនេះធ្វើ​ឲ្យ​ពលរដ្ឋ​មួយ​ចំនួនងាក​មក​រកសេវា​សុខា​ភិបាល​នៅ​ក្នុង​ស្រុក​វិញ​។ ​លោក ពុយ គា ជាទីប្រឹក្សាជាន់ខ្ពស់​មន្ទីរ​ពេទ្យ The Prestige Hospital ដែលជាមន្ទីរពេទ្យថ្មីមួយ​របស់​សិង្ហ​បុរី​ដែលទើបបង្កើតឡើងនៅកម្ពុជាកាលពីខែមីនាឆ្នាំ២០២០​នេះ​ក៏​កត់​សំគាល់​ឃើញ​យ៉ាង​ដូច្នេះ​ដែរ​។​ បើ​តាម លោក ពុយ គា បញ្ហា​កូវីដ​១៩ ​គឺ​​ជាឱកាស​មួយដែលពលរដ្ឋខ្មែរ​ងាកមករកសេវាសុខាភិបាលក្នុង​ស្រុក ខណៈ​មន្ទីរពេទ្យ​ស្តង់ដារអន្តរជាតិត្រូវបានបង្កើតឡើង។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ