ភ្ញៀវប្រចាំថ្ងៃ
លោកបណ្ឌិត គី សេរីវឌ្ឍន៍៖ កម្ពុជាស្ថិតក្នុងលេខរៀងទី៣ ដែលអាចទាក់ទាញវិនិយោគ ពីក្រុមហ៊ុនដែលចង់ពង្រីកសង្វាក់ផលិតកម្មនៅក្រៅប្រទេសចិន
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១២:៣៧
កូវីដ១៩ បានធ្វើឲ្យរោងចក្រធំៗមួយចំនួនក្នុងប្រទេសចិនផ្តើមនិន្នាការពង្រីកសង្វាក់ផលិតកម្មរបស់ខ្លួនមកតំបន់អាស៊ីអាគ្នេយ៍។ ក្នុងនាទីភ្ញៀវប្រចាំថ្ងៃរបស់យើងនៅរាត្រីនេះ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងពីចំណុចមួយចំនួន ដែលកម្ពុជាត្រូវធ្វើ ដើម្បីទាក់ទាញរោងចក្រទាំងនោះមកកម្ពុជា ក្រោយចប់កូវីដ១៩។ លោក បណ្ឌិត គី សេរីវឌ្ឍន៍ បញ្ជាក់ថា បន្ទាប់ពីវៀតណាម និងថៃ, កម្ពុជាស្ថិតក្នុងលេខរៀងទី៣ ដែលអាចទាក់ទាញការវិនិយោគ ពីក្រុមហ៊ុនដែលចង់ពង្រីកសង្វាក់ផលិតកម្មនៅក្រៅប្រទេសចិន ក្រោយចប់កូវីដ១៩។