អានតួអត្ថបទ

លោក ហេង វ៉ាន់ដា៖សាលារៀនឯកជនសម្រាប់ក្មេងៗកាន់តែច្រើនបានបិទទ្វារជាបន្តបន្ទាប់ដោយសារក្ស័យធន

សាលារៀនសម្រាប់ក្មេងៗ​ដែល​ប្រកាសបិទជាអចិន្ត្រៃយ៍
សាលារៀនសម្រាប់ក្មេងៗ​ដែល​ប្រកាសបិទជាអចិន្ត្រៃយ៍ © ឃីដខាសល
ដោយ៖ អ៊ឹង ប៊ុនថន
1 នាទី

ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាបានគូសបញ្ជាក់ថា សលារៀន​ឯកជន​សម្រាប់​ក្មេង​ៗ​នៅកម្ពុជា​បាន​និង​កំពុង​បន្ត​បិទទ្វារ​ជាអចិន្ត្រៃយ៍ជាបន្តបន្ទាប់​​ ខណៈ​ការ​បើក​ដំណើរ​ការសាលារៀន​ឡើង​វិញ​នៅ​មិន​ទាន់​ច្បាស់​លាស់។ សម្រាប់​ក្រសួងអប់រំយុវជន និងកីឡា អះអាងថា នៅតែបន្តលើក​ទឹកចិត្តឱ្យមានការចរចាដោយសន្តិវិធីរវាងគ្រឹះស្ថានសិក្សាឯកជន និងគ្រប់ភាគីពាក់ព័ន្ធ។

ផ្សាយពាណិជ្ជកម្ម

​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​RFI នៅថ្ងៃអាទិត្យ​នេះ លោក ហេង វ៉ាន់ដា ថ្លែងថា ការ​បិទសាលារៀន​ឯកជន​ដោយ​សារ​ក្ស័យធន់នេះ​គឺប៉ះពាល់ភាគ​ច្រើនទៅ​លើសាលារៀន​សម្រាប់​ក្មេងៗ ប៉ុន្តែ​សម្រាប់​ថ្នាក់​មហា​វិទ្យាល័យវិញ នៅ​មិនទាន់​ឃើញមាន​ការ​បិទ​ទ្វារ​ដោយសារ​ក្ស័យធននៅឡើយ។​

បើតាម​ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជារូបនេះ ការ​ដែល​សាលារៀន​ឯកជន​សម្រាប់​ក្មេង​ៗ​ឆាប់​ក្ស័យ​ធន គឺដោយសារតែសាលាមានសាខាច្រើន មិន​អាច​មានលទ្ធភាព​ជួល​អាគារ​តទៅទៀត ខណៈ​បាត់​បង់​ចំណូលស្ទើរ​ទាំង​ស្រុង​ដោយ​សារ​មិន​មានសិស្ស​ចុះឈ្មោះ​ចូលរៀន។​

ការលើកឡើង​នេះ​គឺ​បន្ទាប់ពី​សាលារៀនអន្តរជាតិឃីដខាសលបានប្រកាសបិទជាអចិន្ត្រៃយ៍នៅទីតាំងក្នុង​បុរីពិភពថ្មី​ សង្កាត់ដង្កោ​ ខណ្ឌដង្កោ​ ចាប់ពីថ្ងៃទី០១​ ខែកក្កដា​ ឆ្នាំ២០២០​ ដោយសារក្ស័យធន។សាលារៀន​ឯកជនមួយនេះអះអាងថាខ្លួន​មិនអាចទ្រាំទ្រនឹងការចំណាយទៅលើថ្លៃជួលអគារ​(ពេញ១០០%)​ ជារៀងរាល់ខែ​ និងប្រាក់ឧបត្ថម្ភបុគ្គលិក និងគ្រូ​ ខណៈពេលដែលសាលាបិទដោយគ្មានកាលកំណត់ នឹងបើកឡើងវិញនៅពេលណា។

លោក ហេង វ៉ាន់ដា អះអាងថា នៅមាន​សាលារៀន​ជាច្រើន​ទៀត ​បាន​និង​កំពុង​បិទទ្វារឈប់​ដំណើរ​ដោយ​ស្ងៀម​ស្ងាត់ ហើយទីតាំងរបស់សាលារៀនទាំង​នោះ ត្រូវ​បាន​ប្រកាសលក់​ឬដាក់ជួល។ បញ្ហានេះ​ត្រូវ​បាន​លោក ហេង វ៉ាន់ដា បារម្ភថា ធ្វើ​ឲ្យ​វិស័យ​អប់រំ​ មានបញ្ហាប្រឈមកាន់​ធ្ងន់​ធ្ងរ និងមានភាព​មិន​ច្បាស់​លាស់​ទៅថ្ងៃខាងមុខ។

យ៉ាងណាក៏ដោយ សម្រាប់​ក្រសួងអប់រំយុវជន និងកីឡា អះអាងថា នៅតែបន្តលើក​ទឹកចិត្តឱ្យមានការចរចាដោយសន្តិវិធីរវាងគ្រឹះស្ថានសិក្សាឯកជន និងគ្រប់ភាគីពាក់ព័ន្ធ នៅក្នុងការវិនិយោគរបស់គាត់ដើម្បីបន្តឱ្យមានការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការចូលរួមគ្រប់គ្រង បង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលមេរោគកូវីដ១៩។នេះជាការ​ឆ្លើយតប​របស់​លោក រស់ សុវាចា  អ្នកនាំពាក្យ​ក្រសួងអប់រំ យុជន និង​កីឡា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ