អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោកស្រី ឆោម គន្ធា ៖ បណ្តាំរបស់លោកស្រីបណ្ឌិត ពៅ សាវរស គឺចង់ឲ្យមានអ្នកស្នងចំណេះពីគាត់ដើម្បីកុំឲ្យរលត់បាត់បង់

សំឡេង ០៩:៤១
លោកស្រី ឆោម គន្ធា អ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលតម្កល់ឯកសាររបស់អាជ្ញាធរជាតិអប្សរា
លោកស្រី ឆោម គន្ធា អ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលតម្កល់ឯកសាររបស់អាជ្ញាធរជាតិអប្សរា © សហការី
ដោយ៖ អ៊ឹង ប៊ុនថន

លោកស្រី​បណ្ឌិត ពៅ សាវរស ជាអ្នក​ប្រាជ្ញ​មួយ​រូប​ខាង​ភាសា​វិទូ​និង​ជា​អ្នក​ស្រាវ​ជ្រាវ​អារ្យធម៌​ខ្មែរ​បាន​ទទួល​មរណភាព នា​ថ្ងៃ​ទី​២៥​មិថុនា នៅ​ប្រទេស​បារាំង​ ដោយ​រោគាពាធ។ នៅកម្ពុជា​ក៏មានការ​រៀប​ចំ​ពិធី​រំឭកវិញ្ញាណក្ខន្ធដល់គាត់ផងដែរ​នៅព្រឹក​ថ្ងៃចន្ទនេះ នៅវិទ្យាស្ថាន​ជាតិពុទ្ធសាសន​បណ្ឌិត្យ។ លោកស្រី ឆោម គន្ធា គឺជាអ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌល​តម្កល់​ឯក​សារ​របស់អាជ្ញាធរជាតិ​អប្សរា ដែល​បាន​ស្គាល់​លោកស្រី ពៅ សាវរស  រយៈពេល​១០​ឆ្នាំ ពេលគាត់ទៅរៀន​យកបណ្ឌិត​នៅស្រុក​បារាំង គឺ​ជាភ្ញៀវ​របស់​យើង​នៅរាត្រីនេះ។ បើតាម លោកស្រីបណ្ឌិត ឆោម គន្ធា បណ្តាំ​របស់​លោកស្រី ពៅ សាវរស គឺចង់​ឲ្យមានអ្នក​ស្នងចំណេះពីគាត់​ដើម្បី​កុំ​ឲ្យ​រលត់បាត់បង់។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ