លោក ជុក ជំនោរ៖«ជាង៥០%នៃទេសចរផ្ទៃក្នុង ទៅកម្សាន្តតំបន់ឆ្នេរ»
ចុះផ្សាយនៅថ្ងៃ៖
សំឡេង ១០:៥៩
ក្រសួងទេសចរណ៍នៅថ្ងៃពុធនេះ បានចេញផ្សាយរបាយការណ៍មួយ ដែលបង្ហាញពីចំនួនទេសចរផ្ទៃក្នុងប្រទេសកម្ពុជា នៅក្នុងដំណាក់កាលនៃវិបត្តិកូវីដ១៩។ ភ្ញៀវទេសចរ ដែលបានចេញដើរកម្សាន្តនៅក្នុងអំឡុងនៃកូវីដ១៩នេះ ក្នុងក្របខណ្ឌទូទាំងប្រទេសកម្ពុជាប្រចាំខែមិថុនា គឺមានប្រមាណជាង៦៤ម៉ឺននាក់ ក្នុងនោះទេសចរអន្តរជាតិ ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជាមានជាង ១៥ ០០០នាក់។ លោក ជុក ជំនោរ អ្នកនាំពាក្យក្រសួងទេសចរណ៍ថ្លែងថា ក្រៅពីខេត្តកំពត ក្រសួងទេសចរណ៍កំពុងរៀបចំផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែប រួមនឹងផែនការអភិវឌ្ឍន៍ទេសចរណ៍២កន្លែងផ្សេងទៀត គឺខេត្តសៀមរាប និងខេត្តមណ្ឌលគីរី។