បទយកការណ៍

រដ្ឋាភិបាលចាប់ផ្តើមចែកប័ណ្ណក្រីក្រដល់ពលរដ្ឋដែលរងផលប៉ះពាល់ពីជំងឺកូវីដ១៩

សំឡេង ០៨:៣២
រូបភាពនៃការចុះចែកប័ណ្ណក្រីក្រដល់ពលរដ្ឋ
រូបភាពនៃការចុះចែកប័ណ្ណក្រីក្រដល់ពលរដ្ឋ © RFI

រដ្ឋាភិបាល​កម្ពុជា ​បាន​ចាប់ផ្តើម​ចុះ​ចែក​ប័ណ្ណ​ក្រីក្រ​ជូន​ដល់​ប្រជា​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ដែល​រង​ផល​ប៉ះពាល់​ពី​វិបត្តិ​នៃ​ជំងឺ​កូវីដ​១៩។ ​សូម​បញ្ជាក់​ថា កាល​ពី​ថ្ងៃទី ​២៤​ មិថុនា ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាសជា​ផ្លូវ​ការ​នូវ «កម្ម​វិធី​ឧបត្ថម្ភ​សាច់​ប្រាក់​ជូនគ្រួសារ​ក្រីក្រ ​និង​ងាយ​រងគ្រោះ ​ក្នុង​អំឡុង​ពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ-១៩»។ ​មាន​ប្រជា​ពលរដ្ឋ​ប្រមាណ​ជាង​២​លាន​នាក់ ​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​ទទួល​បាន​ការ​ឧបត្ថម្ភ​ពីរ​ដ្ឋាភិបាល​ចាប់​ពី​អំឡុង​ខែ​កក្កដា​នេះ​តទៅ។