ខួប៤ឆ្នាំ៖ព្រះសង្ឃនិងយុវជនដើរដង្ហែរក្បួន ដើម្បីរំលឹកពីស្នាដៃនិងការចងចាំចំពោះលោក កែម ឡី
ចុះផ្សាយនៅថ្ងៃ៖
សំឡេង ០៧:៥៧
ពីរមុនថ្ងៃនៃការប្រារព្ធខួប៤ឆ្នាំនៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី អ្នកវិភាគនយោបាយនិងសង្គមដ៏ល្បីល្បាញនៅកម្ពុជានោះ នៅថ្ងៃទី ០៨ កក្កដា នេះ យុវជន និងព្រះសង្ឃជាច្រើនអង្គ បានទៅគោរពវិញ្ញាណក្ខន្ធសពលោកបណ្ឌិត កែម ឡី នៅមុខហាងស្តាម៉ាត នៃស្ថានីយ៍ប្រេងឥន្ទនៈកាល់តិចស្តុបបូកគោ ប៉ុន្តែត្រូវបានហាមឃាត់។ យ៉ាងណាក្តី ការគោរពវិញ្ញាណក្ខន្ធនេះ គឺមុនពេលយុវជន និងព្រះសង្ឃទាំងនោះ ចាប់ផ្តើមដើរហែក្បួនទៅកាន់ស្រុកកំណើតរបស់លោក កែម ឡី ដែលស្ថិតនៅក្នុងស្រុកត្រាំកក់ ខេត្តតាកែវ។ បើតាមយុវជន ពួកគេនៅតែចងចាំចំពោះស្នាដៃនិងវីរភាពរបស់លោកបណ្ឌិត កែម ឡី ជានិច្ច។