លោក ហ៊ាង សុទ្ធាយុត្តិ៖«ការផ្ទេរកម្មសិទ្ធិយានជំនិះតាមនីតិវិធីថ្មី អាចនឹងចំណាយពេលតែ១ថ្ងៃប៉ុណ្ណោះ»
ចុះផ្សាយនៅថ្ងៃ៖
សំឡេង ១៧:៤០
មួយរយៈចុងក្រោយនេះ ឃើញថាមានការជជែកគ្នាច្រើនពីនីតិវិធីស្មុគស្មាញនៃផ្ទេរកម្មសិទ្ធិយានជំនិះ ដោយសារម្ចាស់យានជំនិះ ត្រូវចំណាយពេលច្រើន និងមានភាពស្មុគស្មាញ ក្នុងការផ្ទេរកម្មសិទ្ធិពីម្នាក់ទៅម្នាក់ ឬក៏ផ្ទេរទៅកាន់ម្ចាស់កម្មសិទ្ធិយានជំនិះចុងក្រោយ ដែលរកម្ចាស់ដើមមិនឃើញ។ បញ្ហានេះ លោក ហ៊ាង សុទ្ធាយុត្តិ ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ និងជាអ្នកនាំពាក្យនៃក្រសួងដឹកជញ្ជូន ថ្លែងថាចាប់ពីខែកញ្ញាខាងមុខទៅ ប្រព័ន្ធការងារថ្មី ក្នុងការផ្ទេរកម្មសិទ្ធិយានជំនិះ នឹងមានភាពងាយស្រួល ប្រកបដោយប្រសិទ្ធភាព និងតម្លាភាពខ្ពស់ជាងនីតិវិធីបច្ចុប្បន្ន។