អានតួអត្ថបទ
កម្ពុជា សង្គម

រឺម៉ក់កង់៣២០គ្រឿង ដឹកមនុស្ស១០០នាក់ ចូលរួមបុណ្យខួប៤ឆ្នាំបណ្ឌិត កែម ឡី ត្រូវអាជ្ញាធររារាំង

រូបភាពនៃការរារាំងក្រុមម៉ូតូកង់៣ ពីការចូលរួមរំលឹកខួប៤ឆ្នាំ លោកបណ្ឌិត កែមឡី
រូបភាពនៃការរារាំងក្រុមម៉ូតូកង់៣ ពីការចូលរួមរំលឹកខួប៤ឆ្នាំ លោកបណ្ឌិត កែមឡី © សហការី
ដោយ៖ ញឹម សុផល
1 នាទី

នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ដែរ ​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ​របស់​លោក​ វន់​ ពៅ ​ដែល​មាន​គ្នា​១០០​នាក់ ​ធ្វើ​ដំណើរ​ដោយ​ម៉ូតូ​កង់​៣​ចំនួន​២០​គ្រឿង ត្រូវ​បាន​សមត្ថកិច្ច​ស្រុក​ត្រាំកក់​ ខេត្ត​តាកែ​វ ធ្វើ​ការ​រារាំង​ នៅ​ចំណុច​អង្គតាសោម​ មិន​ឲ្យ​ធ្វើ​ដំណើរ​ទៅមុខ​ ដើម្បី​ចូល​រួម​ពិធី​បុណ្យ​សាសនា​គម្រប់​៤​ឆ្នាំ​នៃ​មរណភាព​លោក​ បណ្ឌិត​ កែម ឡី​។ លោក​ វន់ ពៅ ​ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ​ បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​ RFI​ ថា​ ការ​ឃាត់​ឃាំង​ដំណើរ​របស់​ក្រុម​លោក​ ដែល​មាន​យុវជន ​និង​ព្រះសង្ឃ​ផង​នោះ​ គឺ​ជា​ការ​បំបិទ​សិទ្ធិ​សេរីភាព​ចំពោះ​បុគ្គល​។ ​ទោះយ៉ាងណា​ ក្រុម​របស់​លោក​ក៏​សម្រេច​ចិត្ត​ធ្វើ​ដំណើរ​ដោយ​ថ្មើ​ជើង ​ឆ្ពោះ​ទៅ​កាន់​លំនៅដ្ឋាន​របស់​លោក​ កែម ឡី ​នៅ​ខេត្ត​តាកែវ​ ខណៈ​រឺមក់​កង់​៣​មួយ​ចំនួន​ត្រូវ​បាន​រំដោះ​យក​ចេញ​ពី​អាជ្ញាធរ​ និង​មួយ​ចំនួន​ទៀត​ត្រូវ​បាន​អាជ្ញាធរ​ឃាត់ទុក​។​ នេះ​បើ​តាម​លោក​ វន់​ ពៅ។

ផ្សាយពាណិជ្ជកម្ម

សូមស្តាប់ប្រសាសន៍របស់លោក វន់ ពៅ​៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ