អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោក ង៉ោ ម៉េងជ្រួន៖ ការបើកព្រំដែនប៉ោយប៉ែតគឺសម្រាប់តែអាជីវករខ្មែរដែលទៅយកទំនិញពីផ្សាររ៉ុងក្លឿ

សំឡេង ០៩:២៥
លោក ង៉ោ ម៉េងជ្រួន អភិបាលរង​ខេត្ត​បន្ទាយមានជ័យ
លោក ង៉ោ ម៉េងជ្រួន អភិបាលរង​ខេត្ត​បន្ទាយមានជ័យ © សហការី
ដោយ៖ អ៊ឹង ប៊ុនថន

អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ ​និងអាជ្ញាធរ​ខេត្ត​ស្រះ​កែវ​​របស់​ថៃ​​បាន​ព្រៀមព្រៀង​គ្នា បើក​ច្រក​ទ្វារ​ព្រំដែន​ប៉ោយប៉ែត-ខ្លងលឹក ​នៅ​ថ្ងៃ​ទី​១៥​កក្កដា ​ខាន​ស្អែក​នេះ​ ដើម្បី​ឲ្យ​អាជីវករ​ខ្មែរ​អាច​ចូល​ទៅ​ដឹក​ទំនិញ​ចេញពីផ្សារ​រ៉ុង​ក្លឿ ​បន្ទាប់​ពី​ជាប់​គាំង​នៅ​ទីនោះ​តាំង​ពី​ពាក់​កណ្តាល​ខែ​មីនា​មក​ដោយសារ​តែ​ជំងឺ​កូវីដ​១៩​។ ​ប៉ុន្តែ​លោក ង៉ោ ម៉េងជ្រួន អភិបាលរង​ខេត្ត​បន្ទាយមានជ័យ​ បាន​គូស​បញ្ជាក់​ថា ការ​បើក​ច្រក​ព្រំដែន​នេះ​មិនមែន​សម្រាប់​ឲ្យ​ពលរដ្ឋ​ជាទូទៅ​ធ្វើ​ដំណើរ​ទេ ពោល​គឺ​សម្រាប់តែ​អាជីវករ​ខ្មែរ​ដែល​ត្រូវ​ទៅ​យកទំនិញ​ចេញ​ពី​ផ្សារ​រ៉ុងក្លឿ​តែ​ប៉ុណ្ណោះ។ ​តែ​លោក​ថា ​ភាគី​ទាំង​ពីរ​ក៏​មាន​គម្រោង​បើក​ព្រំដែន​ឡើង​វិញ ​នៅច្រក​ម៉ាល័យ ​និងច្រក​បឹង​ត្រកួន ក្នុង​លក្ខខណ្ឌ​ដូចគ្នា​នេះ​ផង​ដែរ​។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ