នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

ស្នូ​ល​នៃ​អាជីព​ Le cœur de métier

សំឡេង ០៦:៤៣
លោក ឆាយ ហុកផេង បណ្ឌិត​ច្បាប់ និង​ជា​ចៅក្រម​ផ្នែក​ព្រហ្មទណ្ឌ នៅ​ក្នុង​ប្រទេស​បារាំង
លោក ឆាយ ហុកផេង បណ្ឌិត​ច្បាប់ និង​ជា​ចៅក្រម​ផ្នែក​ព្រហ្មទណ្ឌ នៅ​ក្នុង​ប្រទេស​បារាំង RFI

ការ​ចិញ្ចឹម​ជីវិត ​ពិត​ជា​ខាន​មិន​បានចំពោះ​សត្វ​លោក​ទាំងឡាយ​។ អ្វីដែល​ខាន​មិន​បានមួយ​ទៀត ​គឺ​ស្នូល​នៃ​អាជីព​ ដែល​គេ​ត្រូវតែ​រក្សា​ការពារ​ឱ្យ​បាន​គង់វង្ស។ ព្រឹត្តបត្រថ្ងៃទី​២ខែកក្កដានេះ ឆាយ​ ហុកផេង ធ្វើ​អត្ថាធិប្បាយ​អំពី​ «ស្នូល​នៃ​អាជីព»ជាទូទៅ។​

ផ្សាយពាណិជ្ជកម្ម

តើ​អ្វីទៅ​ហៅថា​អាជីព​?​ មនុស្ស​ម្នា​មហាជន​ដែល​នាំគ្នា​ដើរ​រត់​ជិះ​កង់​ម៉ូតូ​រថយន្ត​ពពាក់​ពពូន​ពី​ព្រឹក​ដល់​ល្ងាច​សំដៅ​ទៅការិយាល័យ​ ឬទីផ្សារ​រៀងៗ​ខ្លួន​ ពួក​គាត់​ប្រកប​អាជីព​នានា​ ដែល​គេ​មិន​អាច​ធ្វើ​អ្វីមួយ​ទៀត​ឱ្យ​ឃ្លាត​ឆ្ងាយ​ពី​ដួង​ចៃ​នៃ​អាជីព​របស់​គេ​បានឡើយ​។ បើ​មិន​ដូច្នោះ​ទេ សកម្មភាព​ឬ​បេសកកម្មរបស់​គេ​ក្នុង​មួយ​ថ្ងៃ​នេះ ប្រាកដ​ជាមិន​បាន​ដល់​ទីដៅ​ឡើយ។ ឧទាហរណ៍​ អ្នក​ធ្វើ​នំ កិន​ច្របាច់​លាយ​ម្សៅ​ អ្នក​បើក​នាវា​ទូក​សំពៅ​សម្លឹង​ត្រើយ​នាយ​ រី​ឯ​អ្នក​នយោបាយ​ប្រាថ្នា​អភិវឌ្ឍ​សង្គមជាតិ។​ ទោះបី​នៅ​ពេល​ខ្លះ គេ​ឃើញ​មាន​សកម្មភាពប្លែក​ៗ ចំណែក​នៃ​ការងារ​ទាំងឡាយ​នេះ វាគ្រាន់តែ​ជាការ​ប្រមូលផ្តុំ​គ្រឿងគ្រៅ​ មក​បំពេញ​បន្ថែម​គោល​ដៅ​ចម្បង​ដែល​គេ​ចង់​បាន​តែប៉ុណ្ណោះ។​

Le cœur de métier d'un lobbyiste en France est d'intervenir auprès​ des pouvoirs publics pour faire évoluer la législation en sa faveur. Corinne Moizon qui faisait partie de la cinquantaine de lobbyistes qui ont accès à l'Assemblée et au Sénat a déclaré en 2011 que son travail "consiste à informer le plus en amont possible (ses) employeurs des textes qui sont en préparation, afin qu'ils puissent présenter leurs observations" (Le Parisien, 30/09/2011). Cette profession est définie par des règles strictes. En matière de santé, les lobbyistes sont issus, pour la plupart d'entre eux, des cabinets ministériels. Pour le groupe Janssen, Emilie Berger était auparavant adjointe au chef de cabinet de Philippe Douste Blazy, ministre de la Santé et de la Famille en 2004 et 2005. Quant à la directrice des affaires publiques chez GSK, Cécilia Araujo, fut conseillère de 2005 à 2006 au cabinet de Xavier Bertrand.

តើ​ដួង​ចៃ​នៃ​អាជីព​ចៅក្រម​ព្រហ្មទណ្ឌ​ស្ថិន​នៅ​ត្រង់​ណា​ដែរ? ការវិនិច្ឆ័យ​សេចក្តី​ តាម​អង្កេត​ហេតុ​ដែល​នៅក្រោម​អង្គច្បាប់​ គឺជា​ដួង​ចៃ​មួយ​ ប្រកប​ទៅ​ដោយ​មែក​ធាង​ ដូច​ជា​ការ​ផ្តន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ​ នេះ​គឺជា​មែក​ធាង​មួយ​។ មួយ​ចំណែក​ទៀត គឺ​សំណង​ជំងឺ​ចិត្ត​ជន​រងគ្រោះ​។ បទពិសោធ​របស់​ខ្ញុំ​នៅ​ប្រទេស​បារាំង ខ្ញុំ​ដឹង​ថា ប្រទេស​នេះ​ពុំ​បាន​សាង​សង់​ពន្ធនាគារ​បន្ថែម​ឱ្យ​ស្រប​នឹង​ចំនួន​ពិរុទ្ធ​ជន​ដែល​ចេះ​តែ​កើន​ឡើង​នោះទេ។ អ៊ីចឹង​ តើ​សហចៅក្រម​ពីរ​រូប​និង​ខ្លួន​ខ្ញុំ​ផ្ទាល់​ដែល​ជា​ប្រធាន​ គប្បី​កម្រិត​ចំនួន​ទោស​ជាប់​ពន្ធនាគារ​ទៅតាម​ការ​ខ្វះ​ខាត​នេះ​ឬយ៉ាងណា​? ឆ្លើយ​ថា​ប្រសិន​បើ​ផ្អៀង​ទៅលើ​និន្នាករ​នេះ ម្ល៉េះ​សម​យើង​ឃ្លាត​ចាក​ពី​ដួង​ចៃ​នៃ​អាជីព​របស់​យើង​ ដែល​មាន​ខ្លួន​ទាប​ត្រឹម​តែ​វិនិច្ឆ័យ​សេចក្តី​និង​ផ្តន្ទាទោស​បែរជាខំ​តោង​យក​បញ្ហា​សង្គម​ខ្វះ​ពន្ធនាគារ​ មក​ជាត្រីមុខ​ ដ្បិត​អី​ដៃ​យើង​ខ្លី​ ក្នុងន័យ​ថា យើង​អនុច្បាប់​ច្បាប់​ កុំ​ឈោង​ស្រវា​ឱប​ភ្នំ។

Quant au cœur de métier chez Family Romance, une agence tokyoïste​​ spécialisée entre autres dans la "location" des petits ou petites amies dits rentaru kanoshi et kanujo, sa mission est de fournir des gens de compagnie, pas de sexe. Une autre agence Support One précise dans son site web que "nos rentaru furando vous accompagnerons et, comme de vrais amis, partageront vos joies, vos rires, vos peines et vos soucis". Ici comme ailleurs, le cœur de métier n'est pas le sexe. Les partenaires du contrat de location n'ont le droit que de se tenir la main dans la rue, l'enlacement n'est pas permis, ils ne peuvent pas non plus se retrouver dans un lieu clos" (Nouvel Obs, 2744, 2017).

នៅក្នុង​គិលាន​សម័យ​កូវីដ​១៩នេះ មុខ​ព្រួញ​នៃ​វេជ្ជបណ្ឌិត​ គឺព្យាបាល​ជំងឺ​ជាបន្ទាន់​ ទោះបី​ភាព​អាសន្ន​ជាក់​ស្តែង​ គឺ​មិន​ទាន់​រក​ឃើញ​វ៉ាក់សាំង​នៅឡើយ​ក្តី។ រីឯការ​ឈ្លោះ​ប្រកែក​គ្នា​នៅ​ស្រុក​បារាំង​រវាង​អ្នក​ដែល​ប្រឆាំង​និង​អ្នក​ដែល​គាំទ្រ​ឱ្យ​ប្រើ​ថ្នាំ Chloroquine ​ជម្លោះនេះ​ វាធ្វើឱ្យ​ដើរ​ខុស​ផ្លូវ​ទាំង​អស់​គ្នា​។ ចម្លែក​ត្រង់​ថា អ្នក​កាន់​អំណាច​ចេញ​បញ្ញត្តិ​ហាម​ឃាត់​វេជ្ជ​បណ្ឌិត​កុំឱ្យ​ប្រើ​ថ្នាំ​នេះ ទោះបី​ពេទ្យ​មួយ​ចំនួន​ធំ​ យល់​ឃើញ​ព្រម​គ្នា​ថា ពីដំបូង​ទី​ដែល​កូវីដ​១៩​ ទើប​នឹង​ចូល​ក្នុង​ខ្លួន​ គេ​គប្បី​ប្រើ​ថ្នាំ​នេះ​ក្តី។ សឱ្យ​ឃើញ​ថា អ្ន​កនយោបាយ​បារាំង​លូក​ដៃ​ចូល​ក្នុង​ការ​ព្យាបាល​រោគ​សញ្ញា​ដែល​គេ​ធ្លាប់​ប្រើ​ថ្នាំ​នេះ​ ដើម្បី​ព្យាបាល​គ្រុន​ចាញ់​​៤០ឆ្នាំ​កន្លង​មកហើយក៏ដោយ​។​

Par ailleurs, avant sa fermeture en juillet 2011, News of the world  était un journal britannique qui fonctionnait comme une officine d'agent secret: filature, écoute téléphonique, espionnage des messageries des téléphones mobiles des célébrités ou des familles de victimes de crimes abominables. Le dernier coup qui fait chou blanc fut la filature de Charlotte Harris et Mark Lewis, deux avocats des victimes des écoutes téléphoniques illégales. Quand bien même la filature est légale, cette méthode n'est pas le cœur de métier de journaliste. Cependant, les écoutes téléphoniques ordonnées par les juges constituent, quant à elles, un outil de recherche de la vérité, cœur de métier du juge d'instruction quand bien même à la fin des écoutes le résultat est négatif. Dès lors l'on s'interroge sur le bienfondé de la levée de bouclier suite à non révélation du délit de trafic d'influence reproché à l'ex-président Sarkozy.

ថ្មី​ៗ​នេះ​ រដ្ឋ​​អាជ្ញា​បារាំង​ស្រី​ចូល​និវត្ត​ន៍​ថ្មីៗ​ឈ្មោះ​ Eliane Mouflette បាន​ត្អូញ​ត្អែរ​ចំពោះ​មុខ​គណៈ​កម្មការ​ស៊ើប​អង្កេត​​នៃរដ្ឋសភា​ថា កាលពី​ឆ្នាំ​២០១៧ ខ្លួន​គាត់​បាន​ទទួល​សម្ពាធ​ពី​មហាអយ្យការ​ឱ្យ​បញ្ចូន​សំណុំ​រឿង​ទៅ​ចៅក្រម​ស៊ើប​សួរ​ជា​បន្ទាន់ ក្នុងករណី​បេក្ខជន​ប្រធានាធិបតី​ François Fillon ទោះបី​​ការ​ស៊ើប​អង្កេត​នៃ​នគរ​បាល​ពុំ​ទាន់​ដើរ​ដល់​ដំណាក់​កាល​នេះ​ ពីព្រោះ​មាន​ចន្លោះ​ប្រហោង​ក្តី។​ ដួង​ចៃ​នៃ​អាជីព​របស់​គាត់ គឺ​ស្វែង​រក​ការ​ពិត​ និងការ​ពារ​សិទ្ធ​មនុស្ស​ មិនមែន​ស្តាប់​បញ្ជា​ពី​រដ្ឋ​អំណាច​នោះទេ។ ខ្ញុំ​បាន​អាន​ប្រវត្តិ​រដ្ឋអាជ្ញា​មួយ​ចំនួន​ នៅ​ប្រទេស​បារាំង​ មាន​រឿង​លោក​ Dujardin និងលោក Blandin ជាអាទិ៍​ ដែល​ជា​រដ្ឋអាជ្ញដ៏អង់អាច​ស៊ូទ្រាំ​បាត់​បង់​បុណ្យ​សក្តិ​ដោយ​មិន​គោរព​បញ្ជា​ខុស​បែប​បទ​ ដូច​ករណី​លោកស្រី​ត្អូញត្អែរ​នោះទេ។ ដោយ​សរុប​ មុន​នឹង​បញ្ចប់​ ព្រលឹង​នៃ​អាជីព​ ជា​ឱសថ​ទិព្វ​ ធ្វើ​កុំ​ឱ្យ​មាន​វិប្បដិសារី​ដល់​ថ្ងៃ​ស្លាប់​។​

Avant de clore ce chapitre, le coeur de métier des juges et procureurs est, me semble-t-il, de renoncer à la voracité et d'abdiquer les désirs avides afin de traiter avec impartialité les causes qui leurs sont soumises.

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI