ភ្ញៀវប្រចាំថ្ងៃ

កញ្ញា ឱក សុចិន្តា៖ ការកាត់បន្ថយសំណល់របស់មនុស្សម្នាក់ៗ ជាការរួមចំណែកជួយដល់ភពផែនដី

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជា​រៀង​រាល់​ឆ្នាំ នៅ​​ខែ​កក្កដា អ្នក​បរិស្ថាន​និយម​នៅ​ទូទាំង​ពិភពលោក​តែង​តែ​នាំ​គ្នា​ចូល​រួម​ចលនា​ជា​សកល​មួយ​ដែល​គេ​ហៅ​ថា «ខែ​កក្កដា​គ្មាន​ផ្លាស្ទិក» ឬ Plastic Free July។ ឆ្លៀត​ឱកាស​​នេះ អ៊ឹម រចនា សូម​នាំ​លោក​អ្នក​ទៅ​ស្គាល់យុវតី​ខ្មែរ​មួយ​រូប គឺ​កញ្ញា ឱក សុចិន្តា ដែល​បាន​បង្កើត​​ទំព័រ Zerow លើ​បណ្ដាញ​សង្គម ដើម្បី​​​ចែក​រំលែក​អំពី​វិធី​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់ផ្លាស្ទិក​ និង​​របៀប​រស់​នៅ​ដោយ​គ្មាន​កាក​សំណល់ ឬ Zero Waste Lifestyle។ នៅ​ក្នុង​បញ្ហា​បរិស្ថាន ​កញ្ញា ឱក សុចិន្តា យល់​ឃើញ​ថា ការ​រួម​ចំណែក​កាត់​បន្ថយ​កាក​សំណល់​ប្រចាំ​ថ្ងៃ​​របស់​មនុស្ស​ម្នាក់​ៗ អាច​ផ្ដល់​ផល​ប្រយោជន៍​យ៉ាង​ធំ​ធេង​ដល់​ភពផែន​ដី​។

កញ្ញា ឱក សុចិន្តា ស្ថាបនិកហ៊្វេសបុកផេក Zerow
កញ្ញា ឱក សុចិន្តា ស្ថាបនិកហ៊្វេសបុកផេក Zerow © សហការី