លោក ហ៊ុន សែន៖ ការអនុញ្ញាតឲ្យឈប់សម្រាកសងចូលឆ្នាំនៅខែសីហា គឺទុកពេលវេលារៀបចំរចនាសម្ព័ន្ធ និងប្រព័ន្ធសុខភាព
ចុះផ្សាយនៅថ្ងៃ៖
នៅក្នុងពិធីសំណេះសំណាលជាមួយកសិករនៅស្រុកពាមរក៍ ខេត្តព្រៃវែង នាព្រឹកថ្ងៃអង្គារនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជាផ្លូវការថា លោកនឹងអនុញ្ញាតឲ្យមន្ត្រី រាជការ កម្មករ និយោជិត បានឈប់សម្រាករយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ខែសីហាឆ្នាំ២០២០នេះ។ ការអនុញ្ញាតឲ្យអ្នករាជការសាធារណៈ កម្មករនិយោជិត បានឈប់សម្រាករយៈពេល៥ថ្ងៃនេះ គឺជាការប៉ះប៉ូវសងវិញ ខណៈដែល កាលពីចូលឆ្នាំខ្មែរនៅខែមេសាកន្លងទៅ មន្ត្រីរាជការ កម្មករនិយោជិត មិនត្រូវបានអនុញ្ញាតឲ្យឈប់សម្រាកនោះទេ ដោយសារតែការបារម្ភ និងជាការទប់ស្កាត់ការឆ្លងមេរោគកូវីដ១៩។ លោក ហ៊ុន សែន បញ្ជាក់ថាការជ្រើសរើសពេលវេលាឈប់សម្រាក នៅចុងខែក្រោយដូច្នេះ គឺជាការទុកពេលវេលាឲ្យក្រសួងសុខាភិបាល ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ជាដើម រៀបចំរចនាសម្ព័ន្ធ និងប្រព័ន្ធការពារសុវត្ថិភាពសុខាភិបាលជាមុន។
សូមស្តាប់ប្រសាសន៍លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ