ប្រឈមកូវីដ១៩ កុមារនិងអាណាព្យាបាលក្រីក្រថា ការផ្ដល់ជូនស្បៀងមួយពេល សម្រាលបន្ទុកបានមួយគ្រា
ចុះផ្សាយនៅថ្ងៃ៖
សំឡេង ០៥:៥២
ធ្លាប់តែអ៊ូអរប្រែជាស្ងាត់ នោះគឺអង្គការផ្ទះបាយកុមារ។ ស្ងាត់ដោយសារកូវីដ១៩ បង្ខំឲ្យអង្គការផ្ទះបាយកុមារផ្អាកផ្ដល់អាហារជូនកុមារជាបណ្ដោះអាសន្ន អស់រយៈពេលជិត៥ខែមកហើយ។ ប៉ុន្តែយ៉ាងណាក៏ដោយ ជំនួសឲ្យការផ្ដល់បាយនៅក្នុងបរិវេណអង្គការផ្ទះបាយកុមារ បុគ្គលិកនៃអង្គការនេះបាននាំគ្នាដឹកស្បៀងទៅផ្ដល់ឲ្យកុមារដល់កន្លែងរស់នៅរបស់ពួកគេផ្ទាល់។ នៅក្នុងពេលនៃវិបត្តិកូវីដ១៩នេះ ទាំងកុមារ និងអាណាព្យាបាលនិយាយដូចគ្នាថា អាហារមួយពេលពីអង្គការផ្ទះបាយកុមារ អាចជួយសម្រាលបន្ទុកគ្រួសារបានមួយគ្រា។