អានតួអត្ថបទ
កម្ពុជា សង្គម

ក្រសួងពាណិជ្ជកម្មកំពុងស៊ើបអង្កេតជុំវិញការចោទប្រកាន់លើម្សៅទឹកដោះគោ Nutrilatt ថាប៉ះពាល់ដល់សុខភាពកុមារធ្ងន់ធ្ងរ

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានជួបជជែកដាច់ដោយឡែកពីគ្នារវាងមាតាបិតាកុមាររងគ្រោះពីការបំបៅកូនដោយទឹកដោះគោម៉ាក Nutrilatt និងតំណាងក្រុមហ៊ុនទឹកដោះគោ Nutrilatt Master LM Co.,Ltd
អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានជួបជជែកដាច់ដោយឡែកពីគ្នារវាងមាតាបិតាកុមាររងគ្រោះពីការបំបៅកូនដោយទឹកដោះគោម៉ាក Nutrilatt និងតំណាងក្រុមហ៊ុនទឹកដោះគោ Nutrilatt Master LM Co.,Ltd © FB
ដោយ៖ ញឹម សុផល
1 នាទី

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(ក.ប.ប) កាលពីថ្ងៃអង្គារម្សិលមិញ បានជួបជជែកដាច់ដោយឡែកពីគ្នារវាងមាតាបិតាកុមាររងគ្រោះពីការបំបៅកូនដោយទឹកដោះគោម៉ាក Nutrilatt និងតំណាងក្រុមហ៊ុនទឹកដោះគោ Nutrilatt Master LM Co.,Ltd បន្ទាប់ពីមានបណ្តឹងតាមបណ្តាញសង្គមថាម្សៅទឹកដោះគោនេះ ធ្វើឲ្យប៉ះពាល់ដល់សុខភាពទារកនិងកុមារមួយចំនួន។ លោក ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានប្រាប់វិទ្យុបារាំង RFI នៅថ្ងៃនេះថា ស្ថាប័នរបស់លោក កំពុងតែចាត់វិធានការលើបញ្ហានេះ ដោយបានស្នើឲ្យភាគីទាំងសងខាងប្រមូលឯកសារ និងភស្តុតាងជាក់លាក់តាមបែបវិទ្យាសាស្ត្រ មកសំអាង។ លោក ផាន អូន បញ្ជាក់ថាអគ្គនាយកដ្ឋាន ក.ប.ប បានដាក់ឱសានវាទដល់ភាគីវិវាទ ដាក់ឯកសារឲ្យបានត្រឹមថ្ងៃសុក្រនេះ។

ផ្សាយពាណិជ្ជកម្ម

សូមស្តាប់ប្រសាសន៍លោក ផាន អូន រៀបចំដោយ ញឹម សុផល៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ