បណ្ណាល័យចល័ត (Mobile Library) ត្រៀមខ្លួនបើកដំណើរការឡើងវិញ ក្នុងបរិបទនៃជំងឺកូវីដ១៩

សំឡេង ០៧:៤៥
បណ្ណាល័យចល័ត ជាជំនួយរបស់អង្គការCCF (le Centre Culturel Fraicais du Cambodge) ចន្លោះឆ្នាំ ១៩៩៤ដល់២០០៨
បណ្ណាល័យចល័ត ជាជំនួយរបស់អង្គការCCF (le Centre Culturel Fraicais du Cambodge) ចន្លោះឆ្នាំ ១៩៩៤ដល់២០០៨ © សហការី

បន្ទាប់​ពី​បាន​ផ្អាក​សកម្មភាព​អស់​រយៈពេល​ជា​ច្រើន​ខែ ​បណ្ណាល័យ​ចល័ត (Mobile Library) ​របស់​នាយកដ្ឋាន​សៀវភៅ​នៃ​ក្រសួង​វប្បធម៌ ​និង​វិចិត្រសិល្បៈ ​គ្រោង​នឹង​បើក​ឲ្យ​ដំណើរ​ការ​ឡើង​វិញ​ នៅ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​។ ​ថ្មីៗនេះ​ នាយកដ្ឋាន​សៀវភៅ​និង​ការ​អាន​នៃ​ក្រសួងវប្បធម៌​ និង​វិចិត្រសិល្បៈ​ បាន​ប្រកាស​ពី​ការ​ត្រៀម​ខ្លួន​ជា​ថ្មី​ ដើម្បី​នាំ​យក​សៀវភៅ​រាប់​សិប​ក្បាល​ ចែក​ជូន​ទៅ​ដល់​អ្នក​អាន​នៅ​ក្នុង​ក្របខណ្ឌ​ទូទាំង​ប្រទេស។​