«ការចូលរួមដាំដើមឈើ គឺជាការអភិរក្សប្រាសាទបុរាណ»
ចុះផ្សាយនៅថ្ងៃ៖
សំឡេង ០៩:២២
ស្របពេលដែលវិស័យទេសចរណ៍ក្នុងខេត្ត បានរងផលប៉ះពាល់ដោយវិបត្តិនៃជំងឺកូវីដ ១៩ អាជ្ញាធរខេត្តសៀមរាប បានក្តោបក្តាប់ឱកាសនេះ កែលម្អ ស្ថាបនាបន្ថែមនូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ននានាក្នុងក្រុង។ ជាមួយគ្នា អាជ្ញាធរថ្នាក់ខេត្ត សហការជាមួយអាជ្ញាធរជាតិអប្សរា ក៏បានរួមគ្នាបង្កើនការដាំកូនឈើបន្ថែម នៅតំបន់រមណីយដ្ឋាន និងក្បែរប្រាសាទបុរាណផងដែរ។ ការដាំកូនឈើ ដែលបើតាមអ្នកជំនាញ គឺមានន័យស្មើនឹងការជួយអភិរក្សប្រាសាទបុរាណដូចគ្នាដែរ។