បណ្ឌិត គឹម ហ៊ាង៖បញ្ហា​កូវីដ​១៩​ជា​ឱកាស​សម្រាប់​អ្នក​ទិញ​អចលនៈ​ទ្រព្យទុក​លក់​យក​ចំ​ណេញ

សំឡេង ១០:៣៩
បណ្ឌិត គឹម ហ៊ាង អគ្គនាយកក្រុមហ៊ុនខ្មែរ រៀលអ៊ីស្ទេត
បណ្ឌិត គឹម ហ៊ាង អគ្គនាយកក្រុមហ៊ុនខ្មែរ រៀលអ៊ីស្ទេត © RFI

ទីផ្សារអចលនៈទ្រព្យនៅកម្ពុជានារយៈពេល២ខែ​ចុង​ក្រោយ​នេះ​បាន​ងើប​ឡើង​វិញ​បន្តិច​ បន្ទាប់​ពី​បាន​ដាំ​ក្បាល​ចុះ​ខ្លាំង​កាលពីអំឡុងខែមីនា និងខែមេសា នៅគ្រាដែល​កម្ពុជា​កំពុងភ័យ​ខ្លាច​ជំងឺកូវីដ១៩។ នេះ​បើតាមអ្នកជំនាញអចលនៈទ្រព្យ។ លោកបណ្ឌិត គឹម ហ៊ាង អគ្គនាយកក្រុម​ហ៊ុន​ខ្មែរ រៀល​អ៊ីស្ទេត ​ដែល​ជា​ភ្ញៀវ​ប្រចាំ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​RFI នៅរាត្រីនេះ​បានអះអាង បញ្ហាកូវីដ១៩​គឺជាឱកាសសម្រាប់អ្នកមានលុយ​ក្នុង​ការ​ទិញអចលនៈទ្រព្យទុកលក់យកចំណេញ។