អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោក ឯក សុវណ្ណា៖ការស្លាប់របស់សកម្មជនព្រៃឡង់ថ្ងៃទី១៦កក្កដានៅមានភាពមន្ទិលសង្ស័យ

សំឡេង ១១:០៨
​លោក ឯក សុវណ្ណា គណៈកម្មការ​សម្រប​សម្រួល​បណ្តាញ​សហគមន៍​ព្រៃឡង់
​លោក ឯក សុវណ្ណា គណៈកម្មការ​សម្រប​សម្រួល​បណ្តាញ​សហគមន៍​ព្រៃឡង់ © សហការី
ដោយ៖ អ៊ឹង ប៊ុនថន
១៦ នាទី

សកម្មជន​ការពារ​ព្រៃឡង់​ម្នាក់ ឈ្មោះ សែន សទ្ធា ​បានស្លាប់ ​កាល​ពី​ទី​១៦ ​ខែ​កក្កដា​ឆ្នាំ​២០២០ ​ខណៈ​សកម្មជន​បរិស្ថាន​រូប​នេះ បាន​ចុះ​ទៅ​អង្កេត​បទល្មើស​ព្រៃឈើ ក្នុង​ឃុំ​កំពង់ចាម ស្រុក​សំបូរ ជាប់​ព្រៃឡង់ ខេត្ត​ក្រចេះ។​ របាយការណ៍​របស់​សមត្ថកិច្ច​អះអាង​ថា ​លោក​ សែន សទ្ធា ​បាន​ស្លាប់​ដោយ​សារ​ដួល​ម៉ូតូ និង​មាន​ស្ថានភាព​ស្រវឹង​ស្រា។ តែ​សកម្ម​ជន​បរិស្ថាន​ម្នាក់​ទៀត​ ដែល​នៅ​ជាមួយ​ជន​រងគ្រោះ​ អះអាង​ថា​ មុន​ពេល​ហេតុការណ៍​កើត​ឡើង សកម្មជន​បរិស្ថាន​រូប​នោះ ​បាន​រង​ការ​គំរាម​ពី​ក្រុមហ៊ុន​អារឈើ​នៅ​តំបន់​នោះ​ឲ្យ​ចាក​ចេញ​ជា​បន្ទាន់។ ​ដូច្នេះ​លោក ឯក សុវណ្ណា ជា​គណៈកម្មការ​សម្រប​សម្រួល​បណ្តាញ​សហគមន៍​ព្រៃឡង់​ ស្នើឲ្យ​ស្វែង​រក​ការ​ពិត ​ចំពោះ​ការស្លាប់​របស់​ លោក សែន សទ្ធា ជាដៃគូការពារ​ព្រៃឡង់។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ