ភ្ញៀវប្រចាំថ្ងៃ

លោក លឹង សុផុន៖ ដោយសារជីវភាព ពលករខ្មែរប្រឈមនឹងហានិភ័យខ្ពស់ ពេលថៃបន្តឹងសន្តិសុខ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ពលករ​ចំណាក​ស្រុក​ជនជាតិ​ខ្មែរ​នៅតែ​បន្ត​លួច​ចូល​ទៅ​ក្នុង​ប្រទេស​ថៃ ដើម្បី​ស្វែង​រក​ការងារ​ធ្វើ ​ខណៈនៅ​ក្នុង​ប្រទេស​កម្ពុជា​ពួកគេ​មិន​អាច​រក​ការងារ​ធ្វើបាន​នៅ​អំឡុង​ពេល​ដែល​មាន​ការ​រាតត្បាត​នៃ​មេរោគ​កូវីដ​១៩​នេះ។ លោក លឹង សុផុន មន្ត្រី​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​និង​សិទ្ធិ​មនុស្ស​(Central) ទទួល​បន្ទុក​ខាង​កិច្ចការ​អន្តោប្រវេសន៍​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​ RFI ពី​ខេត្ត​ច័ន្ទបុរី​ប្រទេសថៃ​តាម​ប្រព័ន្ធ​ទូរស័ព្ទ​មក​ថា ​ពលករ​ខ្មែរ ​ដែល​ចូល​ទៅ​ប្រទេសថៃ​អំឡុង​ពេល​ថៃ​កំពុង​រឹត​បន្តឹង​ច្បាប់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​កូវីដ​១៩នេះ​ ពួក​គាត់​បាន​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់ ដូចជា​ខាង​បង់​ថវិកា ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់​ឃុំ​ឃាំង និង​ចាប់​បញ្ជូន​ទៅ​ប្រទេស​កំណើត​វិញ​។

លោក លឹង សុផុន មន្ត្រី​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​និង​សិទ្ធិ​មនុស្ស (Central) ទទួល​បន្ទុក​ខាង​កិច្ចការ​អន្តោប្រវេសន៍
លោក លឹង សុផុន មន្ត្រី​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​និង​សិទ្ធិ​មនុស្ស (Central) ទទួល​បន្ទុក​ខាង​កិច្ចការ​អន្តោប្រវេសន៍ © សហការី