លោក សុខ គីន៖ កម្មករសំណង់៩០%មិនអនុវត្តតាមវិធានសុខាភិបាល
ចុះផ្សាយនៅថ្ងៃ៖
សំឡេង ១០:២៦
ក្នុងអំឡុងជំងឺកូវីដ១៩នេះ កម្មករវិស័យសំណង់កំពុងតែមានបញ្ហាប្រឈមខ្ពស់ពីការឆ្លងជំងឺនេះ ខណៈកម្មករសំណង់៩០%មិនបានអនុវត្តតាមវិធានសុខាភិបាលនោះឡើយ។ នេះបើតាមលោក សុខ គីនប្រធានសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា។ នេះគឺជាបញ្ហាមួយក្នុងចំណោមហានិភ័យជាច្រើនទៀតដែលសហជីពនេះបានស្នើទៅក្រសួងការងារសុំអន្តរាគមន៍ជាមួយនឹងការផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែដល់កម្មករសំណង់ដែលបាត់បង់ការងារ។