បណ្ឌិតប៉ា ច័ន្ទរឿន៖វចនានុក្រមទស្សនវិជ្ជាអង់គ្លេស-ខ្មែរនឹងជួយសម្រួលច្រើនដល់អ្នកសិក្សាស្វែងយល់ពីទស្សវិជ្ជា

សំឡេង ១២:២៤
លោក ប៉ា ច័ន្ទរឿន ប្រធាន​មជ្ឈមណ្ឌល​ទស្សនវិជ្ជា​អនុវត្តន៍​និង​សីលធម៌​កម្ពុជា
លោក ប៉ា ច័ន្ទរឿន ប្រធាន​មជ្ឈមណ្ឌល​ទស្សនវិជ្ជា​អនុវត្តន៍​និង​សីលធម៌​កម្ពុជា © RFI

លោក​បណ្ឌិត​ទស្សនវិជ្ជា​ប៉ា ច័ន្ទរឿន ប្រធាន​មជ្ឈមណ្ឌល​ទស្សន​វិជ្ជា​អនុវត្តន៍ និង​សីលធម៌​កម្ពុជា​រួម​ជាមួយ​នឹង​អ្នក​ជំនាញ​ទស្សនវិជ្ជា ​និង​ភាសាវិទ្យា​ផ្សេង​ទៀត​បាន​ចងក្រង​ចេញ​នូវ​វចនានុក្រម​អង់គ្លេស-ខ្មែរ​មួយ​ឈ្មោះ​ថា ​វចនានុក្រម​ទស្សនវិជ្ជា​Oxford។ វចនានុក្រម​នេះ បាន​បោះ​ពុម្ភ​ផ្សាយ និង​បាន​ចរាចរណ៍​លើ​ទីផ្សារ​ហើយ​សម្រាប់​សាស្រ្តាចារ្យ​ និស្សិត​ និង​ប្រជាពលរដ្ឋ​ទូទៅ​ដែល​ចង់​ស្វែងយល់​បន្ថែម​ពី​ពាក្យ​គន្លឹះ​ទស្សនវិជ្ជា​ពី​ភាសា​អង់គ្លេស​មក​ជា​ភាសាខ្មែរ​។ លោក​ប៉ា ច័ន្ទរឿន បាន​លើក​ឡើង​ថា ​វចនានុក្រម​ដែល​មាន​កម្រាស់​ជិត​៥០០​ទំព័រ​មុខ ​នឹង​ជួយ​សម្រួល​បាន​ច្រើន​ដល់​អ្នក​សិក្សា​ស្វែង​យល់​ពី​មុខវិជ្ជា​ទស្សនវិជ្ជា​ ក៏​ដូចជា​មុខវិជ្ជា​ពាក់​ព័ន្ធ​ផ្សេងៗ​ទៀត​។