ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ការបន្តលុបបឹងក្រោមគម្រោងអភិវឌ្ឍន៍៖ ត្រូវសិក្សាពីផលប៉ះពាល់ និងផលប្រយោជន៍រួម

សំឡេង ១០:៥៥
ការប្រាស្រ័យផលរបស់ប្រជាជន តាមផ្ទៃសាគរ
ការប្រាស្រ័យផលរបស់ប្រជាជន តាមផ្ទៃសាគរ AP - Heng Sinith

ផ្ទៃ​បឹង​ទំពុន​ដែល​ជា​ទ្រព្យ​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ពី​មុន​គឺ​មាន​ទំហំ​១.៥០០​ហិកតា ​​​ប៉ុន្តែ​ឥឡូវ​នេះ​គ្រោង​កាត់​មក​នៅ​សល់​ត្រឹម​១០៧ ​ហិកតា​តែ​ប៉ុណ្ណោះ។ ​នេះ​បើ​តាម​អនុក្រឹត្យ​របស់​រដ្ឋាភិបាល​នៅ​ចន្លោះ ​ឆ្នាំ​២០១៧​ និង​ឆ្នាំ​២០១៩ ដែល​ត្រូវ​បាន​លើក​ឡើង​ក្នុង​របាយការណ៍​ថ្មី​មួយ​ទៀត​របស់​អង្គការ​សង្គមស៊ីវិល​ក្នុង​ស្រុក​ចំនួន​៤​ចេញ​ផ្សាយ​ម្សិលមិញ​។ អង្គការ​ដែល​ធ្វើ​ការងារ​ខាង​សិទ្ធិ​មនុស្ស​ទាំង​នេះ ​បាន​ព្រមាន​ថា​ «បើ​គ្មាន​តំបន់​បឹង​ទាំង​នេះ​ទេ ​ប្រជាជន​ជាង​មួយ​លាន​នាក់​នៅ​ក្នុង​រាជធានីភ្នំពេញ​នឹង​ប្រឈម​ការ​កើន​ឡើង​នៃ​ទឹកជំនន់»។ ដូច្នេះ​ការ​បន្ត​លុប​បឹង​ក្រោម​គម្រោង​អភិវឌ្ឍន៍​គឺ​ត្រូវ​តែ​សិក្សា​ពី​ផល​ប៉ះពាល់ ​និង​ផល​ប្រយោជន៍​រួម​ជា​ជាង​ផល​ប្រយោជន៍​បុគ្គល​។