អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោក គឹម បញ្ញា៖«យើងកំពុងជ្រើសរើសទីប្រឹក្សា១ក្រុម ដើម្បីស្វែងរកលទ្ធភាពផ្លាស់ប្តូរពីរថយន្តដឹកទំនិញទៅជារថយន្តដឹកកម្មករដែលមានសុវត្ថិភាព»

សំឡេង ១១:០៨
លោក គឹម បញ្ញា នាយក​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ប្រចាំ​នៅ​កម្ពុជា
លោក គឹម បញ្ញា នាយក​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ប្រចាំ​នៅ​កម្ពុជា © FB/ក្រសួងការងារ
ដោយ៖ ញឹម សុផល

នៅ​ថ្ងៃ​អង្គារ​នេះ ​ក្រសួង​ការងារ​ និង​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ប្រចាំ​នៅ​កម្ពុជា​ រួម​នឹង​ថ្នាក់​ដឹកនាំ​សហជីព​ផងនោះ​ បាន​រៀបចំ​សិក្ខាសាលា​មួយ​ស្តីពី​«ការលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិត»។ លោក គឹម បញ្ញា នាយក​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ប្រចាំ​នៅ​កម្ពុជា ថ្លែង​ថា គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅតែ​ជា​បញ្ហា​ប្រឈម​គួរ​ឲ្យ​ព្រួយ​បារម្ភ​នៅ​ឡើយ ក្នុង​នោះ​ក៏​មាន​ការ​កត់​សម្គាល់​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ចំណោម​កម្មករ​ផង​ដែរ ដែល​បញ្ហា​នេះ​ទាមទារ​ចាំបាច់​ឲ្យ​មាន​ការ​ចូលរួម​ពី​មេ​ដឹកនាំ​សហជីព​ ដែល​នៅ​កៀក​ និង​ស្និទ្ធ​ជាមួយ​កម្មករ​ និយោជិត​។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ