ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

អ្នកសេដ្ឋកិច្ចស្នើឲ្យរដ្ឋាភិបាលជ្រើសយកវិស័យកសិកម្មជំនួសឲ្យកាត់ដេរ ក្នុងការធ្វើពាណិជ្ជកម្មសេរីជាមួយចិន!

សំឡេង ១១:០៤
លោក ហ៊ុន សែន និងលោក ស៊ីន ជិនពីង
លោក ហ៊ុន សែន និងលោក ស៊ីន ជិនពីង © Xinhua

ម្សិលមិញ​ ភាគី​ពាក់ព័ន្ធ​បាន​ជជែក​គ្នា​ពី​ការ​ត្រៀមខ្លួន​របស់​កម្ពុជា នៅ​ពេល​ដែល​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​រវាង​កម្ពុជា​និង​ចិន​ ចូល​ជា​ធរមាន​នៅ​ឆ្នាំ​២០២១​។ ដើម្បី​ទាញ​ប្រយោជន៍​ពី​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ ក្រសួង​ពាណិជ្ជកម្ម​បាន​អះអាង​ថា បាន​គិត​គូរ​លើ​វិស័យ​អាទិភាព​សំខាន់ៗ​មួយ​ចំនួន​រួមមាន​ការ​ពង្រឹង​វិស័យ​កសិកម្ម  ពង្រឹង​ការ​គ្រប់គ្រង​ពាណិជ្ជកម្ម​តាម​អនឡាញ និង​វិស័យ​កាត់ដេរ​ជាដើម​។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​ អ្នក​សេដ្ឋកិច្ច​ស្នើ​ឲ្យ​រដ្ឋាភិបាល​ជ្រើស​យក​វិស័យ​កសិកម្ម​ជា​អាទិភាព​ជំនួស​ឲ្យ​វិស័យ​កាត់ដេរ ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន។ ហេតុអ្វី​ជ្រើស​យក​វិស័យ​កសិកម្ម​ ?