លោក សឹង សែនករុណា៖ ការរំលោភលើសេរីភាពជាមូលដ្ឋានឆ្នាំទី៤នេះ មានការកើនឡើងឡើងនៅខែឧសភានិងខែកក្កដា
ចុះផ្សាយនៅថ្ងៃ៖
សំឡេង ១១:៥៦
នៅថ្ងៃទី២៨ និងថ្ងៃទី២៩ខែកក្កដានេះ អង្គការសង្គមស៊ីវិលចំនួន៣ស្ថាប័ន រួមមានសមាគមការពារសិទ្ធិមនុស្សអាដហុក មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងមជ្ឈមណ្ឌលសាមគ្គីភាព បានចេញរបាយការណ៍រួមគ្នាមួយស្តីពីការឃ្លាំមើលលើសេរីភាពជាមូលដ្ឋានឆ្នាំទី៤ ដែលមានកំរាស់ជាង១០០ទំព័រ។ លោក សឹង សែនករុណា អ្នកនាំពាក្យសមាគមអាដហុកថ្លែងឲ្យដឹងថារបាយការណ៍ឆ្នាំទី៤នេះ បង្ហាញពីការរំលោភបំពានលើសិទ្ធិសេរីភាពជាមូលដ្ឋាននៅតែបន្តមាន ដូចជារបាយការណ៍មុនៗដដែល ក៏ប៉ុន្តែនៅឆ្នាំទី៤នេះ ត្រូវបានកត់សម្គាល់ថាការរំលោភលើសេរីភាពជាមូលដ្ឋានបានកើនឡើងអំឡុងខែឧសភា និងខែកក្កដា។