អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ក្នុងអំឡុងវិបត្តិកូវីដ ១៩៖ តើការអនុវត្តការងាររបស់អ្នកការពារសិទ្ធិមនុស្សនៅកម្ពុជាមានស្ថានភាពយ៉ាងណា?

សំឡេង ១១:៣៨
លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា
លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា © FB/OHCHR
ដោយ៖ វណ្ណ សុគន្ធា

លោកស្រី​រ៉ូណា ស្មីត អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ស្តី​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​ រួម​នឹង​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​អន្តរជាតិ​៣​រូប​ទៀត​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​អំពី​ការ​អនុវត្ត​ការងារ​ការពារ​សិទ្ធិ​មនុស្ស​របស់​លោក​អំ សំអាត នាយក​រង​ផ្នែក​ឃ្លាំ​មើល ​និង​​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​។ ក្តី​ព្រួយ​បារម្ភ​នេះ ​ត្រូវ​បាន​បង្ហាញ​ឱ្យ​ដឹង​តាម​រយៈ​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក​ស្រី​រ៉ូណា ស្មីត កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ហើយ​ការ​ព្រួយ​បារម្ភ​នេះ​ទៀត​សោត​ ធ្វើ​ឡើង​បន្ទាប់​ពី​លោក​អំ សំអាត ត្រូវ​បាន​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ព្រមាន​ពី​ការ​ចាប់​ខ្លួន​ក្រោយ​ពី​បាន​អត្ថាធិប្បាយ​ពាក់ព័ន្ធ​នឹង​បញ្ហា​ជំងឺ​កូវីដ ១៩នៅ​កម្ពុជា។ ងាក​មក​និយាយ​ពី​ទិដ្ឋភាព​រួម​វិញ នៅ​ក្នុង​អំឡុង​ពេល​នៃ​វិបត្តិ​កូវីដ​១៩​នេះ តើ​ការ​អនុវត្ត​ការងារ​របស់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ភាព​រលូន​ដែរ​ឬ​ទេ?​ ឬ ​មាន​ឧបសគ្គ​មក​រារាំង​?

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ