លោកឃាង ភារម្យ៖ការបើកកាស៊ីណូឡើងវិញនៅព្រះសីហនុ គឺត្រូវឆ្លងកាត់ការត្រួតពិនិត្យម៉ត់ចត់ពីក្រសួងសុខាភិបាល
ចុះផ្សាយនៅថ្ងៃ៖
សំឡេង ១០:៤៧
កាស៊ីណូចំនួន២១កន្លែងនៅក្នុងខេត្តព្រះសីហនុបានដាក់ពាក្យស្នើសុំបើកដំណើរការឡើងវិញ ក្រោយពីរដ្ឋាភិបាលកម្ពុជាបានលុបចោលបំរាមបិទជាបណ្តោះអាសន្ននាពេលកន្លងមកដោយសារជំងឺកូវីដ ១៩។ ប៉ុន្តែ កាស៊ីណូទាំងនេះ មិនទាន់ត្រូវបានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញនៅឡើយទេ។ លោកឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុបានអះអាងឱ្យដឹងថា កាស៊ីណូដែលនឹងអាចអនុញ្ញាតឱ្យដំណើរការឡើងវិញបាន លុះត្រាតែឆ្លងកាត់ការត្រួតពិនិត្យយ៉ាងម៉ត់ចត់ពីក្រសួងសុខាភិបាល និង ត្រូវគោរពទៅតាមលក្ខខណ្ឌសុខភាពមួយចំនួនទៀត ដើម្បីបង្ការកុំឱ្យមានឆ្លងរាលដាលជំងឺកូវីដ ១៩។