លោក ចាន់ យុត្ថា៖ ចំនួនពលរដ្ឋ ដែលទទួលបានកម្មវិធីសាច់ប្រាក់ពលកម្មជំហានទី២ នឹងកើនច្រើនជាងជំហានទី១
ចុះផ្សាយនៅថ្ងៃ៖
សំឡេង ១១:២៨
ក្រសួងធនធានទឹក និងឧត្តុនិយមកំពុងអនុវត្តកម្មវិធីសាច់ប្រាក់ពលកម្មជំហានទី២ ដែលផ្តល់ឲ្យពលរដ្ឋខ្មែរដែលមិនមានការងារធ្វើជីកប្រឡាយ និងដាំស្មៅនៅជើងទេរទំនប់ បន្ទាប់ពីជំហានទីមួយត្រូវបានបញ្ចប់ទៅហើយសម្រាប់ឆ្នាំ២០១៧-២០១៩។ លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹកនិងឧត្តុនិយមថ្លែងថា កម្មវិធីសាច់ប្រាក់ពលកម្មជំហានទី១ ក្រសួងធនធានទឹកបានផ្តល់ការងារដល់ប្រជាពលរដ្ឋចំនួនជាង៥ម៉ឺនគ្រួសារ គិតជាមនុស្សគឺចំនួនជាង១១ម៉ឺននាក់។ ចំពោះជំហានទី២ ចំនួនគ្រួសារដែលត្រូវទទួលបានសាច់ប្រាក់ពលកម្មនឹងច្រើនជាងជំហានទី១ ខណៈពួកគេកំពុងបាត់បង់ការងារ ដោយសារឥទ្ធិពលកូវីដ១៩។