ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

មូលហេតុនៅពី​នៅក្រោយការ​ចេញរបាយ​ការណ៍ផ្ទួនៗ​គ្នារបស់​អង្គការ​សង្គម​ស៊ីវិលធំៗនៅកម្ពុជានា​ពេលចុង​ក្រោយនេះ

សំឡេង ១១:៥២
របាយការណ៍នៃការវាយតម្លៃ របស់អង្គការសង្គមស៊ីវិល ទៅលើការបាត់បង់បឹងទំពុន
របាយការណ៍នៃការវាយតម្លៃ របស់អង្គការសង្គមស៊ីវិល ទៅលើការបាត់បង់បឹងទំពុន © សហការី

ក្នុងរយៈពេលចុង​ក្រោយ​នេះ ពោល គឺ​នៅ​ក្នុង​អំឡុង​ពេល​នៃ​ការ​វាយលុក​ដោយ​សារ​តែ​ជំងឺ​កូវីដ ១៩ គេ​សង្កេត​ឃើញ ថា អង្គការ​សង្គម​ស៊ីវិល​ធំៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ចេញ​របាយ​ការណ៍ និង​សេចក្តី​ថ្លែងការណ៍​ផ្ទួនៗគ្នា​យ៉ាងតិច​មិនក្រោម​១០​របាយការណ៍ និង​សេចក្តី​ថ្លែង​ការណ៍​ឡើយ។ ភាគ​ច្រើន​នៃរបាយ​ការណ៍ និង​សេចក្តី​ថ្លែងការណ៍​ទាំង​អស់នោះ ​គឺ​លើក​ឡើង​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​សេរីភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ អ្នកនាំ​ពាក្យ​គណបក្ស​កាន់​អំណាច បាន​ចោទចំ​ៗថា​ ការ​ចេញ​របាយ​ការណ៍ផ្ទួនៗ​គ្នា​បែបនេះ គឺ​ដើម្បី​ជំរុញ​ឱ្យ​សហភាព​អឺរ៉ុប​ដក​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះពន្ធ​EBA​ជា​ផ្លូវ​ការ​នៅ​ខែ​ក្រោយ​នេះ និង​មាន​ការ​ពាក់ព័ន្ធ​នឹង​អតីត​បក្សប្រឆាំង។ ប៉ុន្តែ មន្រ្តីជាន់​ខ្ពស់​នៃ​អង្គការ​ការពារសិទ្ធិ​មនុស្ស​លីកាដូ និង អាដហុក បាន​បកស្រាយ​ដូច​គ្នា​ថា ការ​ចេញ​របាយការណ៍ជា​បន្ត​បន្ទាប់ គឺ​មិនមែន​ជា​ការ​រៀបចំទុក​នោះ​ទេ ហើយ​ក៏មិនមែន​ដូច​ការចោទ​ប្រកាន់​នោះ​ដែរ​។