អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោកស្រី កុយ ពិសី៖ ផែនទីខ្នាត១លើ២៥ពាន់ មិនមែនគូសដោយវៀតណាមទេ គឺគូសដោយភាគីទាំងពីរ

សំឡេង ១២:៣៨
លោកស្រី កុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍គណៈកម្មការធិការជាតិទទួលបន្ទុកព្រំដែនកម្ពុជា
លោកស្រី កុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍គណៈកម្មការធិការជាតិទទួលបន្ទុកព្រំដែនកម្ពុជា © FB
ដោយ៖ អ៊ឹង ប៊ុនថន
១៧ នាទី

ឆ្លើយតប​ទៅ​នឹង​អ្នក​រិះគន់​ពី​បញ្ហា​ព្រំដែន​ថា ​ផែនទី​ថ្មី​ខ្នាត១​លើ​២៥​ពាន់ ​គឺ​គូស​ដោយ​វៀតណាម ​ហើយ​ថា​ជា​ផែនទី​សម្ងាត់​នោះ ​លោក​ស្រី កុយ ពិសី ​អនុប្រធានលេខា​ធិការដ្ឋាន​អចិន្ត្រៃយ៍​គណៈកម្មការធិការជាតិ​ទទួល​បន្ទុក​ព្រំដែន​កម្ពុជា បាន​ទាត់​ចោល​ការ​អះអាង​នេះ។ លោក​ស្រី​បញ្ជាក់​ថា​ នេះ​មិន​មែន​ជា​ផែន​ទី​ថ្មី​ទេ គឺ​ជា​ផែនទី​ដែល​ផលិត​ថ្មី​តាម​សម័យ​ទំនើប​ឌីជីថល​ ៤.0​ ដែល​បាន​ធ្វើ​ជា​យូរ​មក​ហើយ​ និង​បោះពុម្ព​ដោយ​ប្រទេស​ដាណឺម៉ាក។ មន្ត្រី​ជាន់​ខ្ពស់​កិច្ចការ​ព្រំដែន​ដដែល​ អះអាង​ថា​ផែនទី​ខ្នាត​១​លើ​២៥​ពាន់​នេះ​បង្ហាញ​ច្បាស់​លាស់​ពី​ខ្សែ​ព្រំដែន​ បង្គោល​ព្រំដែន​ រួម​និង​ស្ថានភាព​ភូមិសាស្រ្តនៅ ​លើ​ដី​ជាក់​ស្តែង​ ងាយ​ស្រួល​ក្នុង​ការ​ប្រើ​ប្រាស់ មិន​ដូច​ផែន​ទី​បោន​ខ្នាត​ ១/១00 ០០០ នោះ​ទេ។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ