អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ចាប់ខ្លួនលោករ៉ុង ឈុន៖ តើអាចជាការបង្ហាញថា រដ្ឋាភិបាលកម្ពុជាមិនញញើតនឹងការអនុវត្តដកផ្នែកខ្លះនៃប្រព័ន្ធEBAឬ?

សំឡេង ១១:៣៣
លោក រ៉ុង ឈុន សហភាព​សហជីព​កម្ពុជា
លោក រ៉ុង ឈុន សហភាព​សហជីព​កម្ពុជា © សហការី
ដោយ៖ វណ្ណ សុគន្ធា
១៧ នាទី

ការ​ចាប់​ខ្លួន ចោទ​ប្រកាន់​ និង​ ឃុំ​ខ្លួន​លោក​រ៉ុង ឈុន ដោយសារ​តែ​និយាយ​ពាក់​ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​រវាង​កម្ពុជា​ និង​វៀតណាម​នៅ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​កំពុង​ក្លាយ​ជា​បញ្ហា​ដ៏​ចម្រូង​ចម្រាស។ អ្នកគាំទ្រ​ និង​ សាធារណជន​ខ្លះ​ដែល​យល់​ថា​ ការ​និយាយ​របស់​លោក​រ៉ុង ឈុន គ្រាន់​តែ​ជា​ការ​បញ្ចេញ​មតិ​ និង​គ្មាន​កំហុស​ បាន​នាំ​គ្នា​ធ្វើ​យុទ្ធនា​ការ​ទាមទារ​ឱ្យ​ដោះ​លែង​លោក​រ៉ុង ឈុន តាម​រយៈ​ការ​ជួប​ជុំ​គ្នា​ផ្ទាល់​ និង​ តាម​ហ្វេសប៊ុក​។ ក្រៅ​ពី​ភាព​ចម្រូងចម្រាស​នៅ​ក្នុង​ប្រទេស​នេះ​ អ្នក​តាមដាន​ និង​សង្គម​ស៊ីវិល​ខ្លះ​ក៏​បាន​មើល​ឃើញ​ថា​ បញ្ហា​ចាប់​ខ្លួន​នេះ​ ក៏​នឹង​បន្ថែម​ការ​ប៉ះពាល់​ដល់​ការ​អនុវត្ត​ដក​ប្រព័ន្ធ​អនុគ្រោះ​EBA​ខ្លះ​ពី​កម្ពុជា​ផង​ដែរ​ ពោល​ គឺ​អាច​ជំរុញ​ឱ្យ​ដក​បាន​ជោគ​ជ័យ​តែ​ម្តង​។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា​បាន​គូស​បញ្ជាក់​ថា​ បញ្ហា​អាទិភាព​របស់​រដ្ឋាភិបាល​ គឺ​សន្តិភាព​ និង​ស្ថិរភាព​ក្នុង​សង្គម​ ហើយ​រឿង​អ្វី​ផ្សេង​ជា​បញ្ហា​បន្ទាប់​បន្សំ​ប៉ុណ្ណោះ​។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ