លោក ខៀវ កាញារីទ្ធ៖ «មន្ត្រីត្រូវចៀសវាងដាច់ខាតទស្សនៈឲ្យតែគេសរសេរអាក្រក់សុទ្ធតែពួកប្រឆាំង»
ចុះផ្សាយនៅថ្ងៃ៖
នៅក្នុងវេទិកាពិភាក្សាវាយតម្លៃសកម្មភាពស្តីពីសន្និសីទសារព័ត៌មាន ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលនាព្រឹកថ្ងៃអង្គារនេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងជាថ្មីថា លោកមិនមានកង្វល់ខ្លាំងទេជុំវិញបញ្ហាព័ត៌មានក្លែងក្លាយ(Fake News) ហើយក៏មិនអាចយកអ្នកសរសេរ Fake News ទាំងអស់ទៅដាក់ទោសបានដែរ។ លោករដ្ឋមន្ត្រី បញ្ជាក់ថា សំខាន់បំផុតគឺស្ថាប័នដែលរងនូវព័ត៌មានមិនពិតទាំងអស់នោះមិនត្រូវដេកលក់ និងត្រូវបំភ្លឺដោយព័ត៌មានពិត ឲ្យបានឆាប់រហ័ស។ លើសពីនេះ លោក ខៀវ កាញារីទ្ធ ក៏បានលើកឡើងដែរថា មិនត្រូវមានទស្សនៈថាអ្នកសរសេរអត្ថបទអវិជ្ជមានសុទ្ធតែអ្នកប្រឆាំង ហើយក៏មិនត្រូវគិតដែរថាឲ្យតែអ្នកកាសែតមានទោស នោះអ្នកកាសែតសុទ្ធតែជាអ្នករងគ្រោះទាំងអស់។ លោកណែនាំមន្ត្រីថាការសរសេរអាក្រក់ណាមួយ គឺមិនមែនសុទ្ធតែពួកប្រឆាំងនោះទេ ។
សូមស្តាប់ប្រសាសន៍លោក ខៀវ កាញារីទ្ធ រៀបចំដោយ ញឹម សុផល៖
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ