ជំងឺគ្រុនឈីកបន្តរាលដាលដល់ខេត្តចំនួន១៥ និងកើតមានជិត២ពាន់ករណី
ចុះផ្សាយនៅថ្ងៃ៖
ស្ថានភាពជំងឺគ្រុនឈីកនៅក្នុងប្រទេសកម្ពុជាមកទល់ថ្ងៃទី៥ខែសីហានេះ បានកើនឡើងរហូតដល់ជិត២ពាន់ករណីហើយ ដែលជំងឺនេះ បានរាតត្បាតតាមបណ្តាខេត្តចំនួន១៥។ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ការឆ្លងរាលដាលនៃជំងឺគ្រុនឈីកនេះ មានភាគរយខ្ពស់នៅខេត្តមួយចំនួនដូចជា ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង និងខេត្តព្រះសីហនុ។ លោកស្រី ឱ វណ្ណឌីន ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ មានការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមការពារទប់ស្កាត់ជំងឺមួយនេះ។
សូមស្តាប់ប្រសាសន៍លោកស្រី ឱ វណ្ណឌីន៖
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ