កម្ពុជានាំផលិតផលជលផលចេញ១ម៉ឺនតោន និងនាំចូល២ម៉ឺនតោន នៅឆ្នាំ២០១៩
ចុះផ្សាយនៅថ្ងៃ៖
នៅក្នុងសន្និសីទកាសែតស្តីពី «វិធានការជំរុញផលិតផលកសិកម្មទៅកាន់ទីផ្សារពិភពលោក» ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលនាព្រឹកថ្ងៃព្រហស្បតិ៍នេះ លោក អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានជលផលក្រសួងកសិកម្ម បានថ្លែងថា ប្រទេសកម្ពុជាបាននាំចេញត្រីទៅកាន់ប្រទេសជិតខាង និងប្រទេសមួយចំនួនទៀតប្រមាណជា១ម៉ឺនតោន នៅឆ្នាំ២០១៩។ ទន្ទឹមនឹងនេះ កម្ពុជា ក៏បាននាំផលិតផលជលផលដែលប្រទេសនេះមិនមានប្រហែល២ម៉ឺនតោនដែរ ចូលពីបរទេស។ តាមលោក អេង ជាសាន ការនាំចូលផលិតផលជលផលពីបរទេសនេះគឺសម្រាប់បំរើតាមសេចក្តីត្រូវការរបស់ភ្ញៀវទេសចរបរទេស ដែលបានចូលមកទស្សនាប្រទេសកម្ពុជាក្នុងមួយឆ្នាំៗរាប់លាននាក់។
សូមស្តាប់ការលើកឡើងរបស់លោក អេង ជាសាន៖
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ